CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះការតវ៉ា កន្លះលាននាក់ កណ្តាលក្រុង ទាមទារ លទ្ធិប្រជាធិបតេយ្យ ពេញលេញ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ប៉ុន្មានម៉ោងមុននេះ បន្តិច ទំព័រសារ  ព័ត៌មាន  អឺរ៉ូញូវ បានចេញសម្រង់អត្ថបទ ផ្សាយអោយដឹងថា មនុស្ស ច្រើនជាង ៥ ម៉ឺននាក់  បានចូលរួម ការតវ៉ា ដ៏ធំបំផុត មិនធ្លាប់មាន ក្នុង ទំព័រប្រវត្តិសាស្រ្ត ក្រុង ហុងកុង ក្រោយពីផ្ទុះកំហឹង នាពេលថ្មីៗនេះ   បន្ទាប់ពីមានការព្រមានពីរដ្ឋា ភិបាលក្រុង ប៉េកាំង ថានឹងមានការក្តោបក្តាប់ សិទ្ធអំណាច  ជាអាណាព្យាបាល ទៅលើទីក្រុង ពាក់ កណ្តាលស្វ័យយ័តមួយនេះ ដែលធ្លាប់ស្ថិតនៅក្រោម អាណានិគម ចក្រភពអង់គ្លេស ។

គួរបញ្ជាក់ថា ក្រុមមនុស្សតវ៉ា រាប់ម៉ឺននាក់ មានតម្រូវការចង់បាននូវលទ្ធិប្រជាធិបតេយ្យពេញលេញ នៅក្នុងការបោះឆ្នោតប្រជាមតិ សម្រាប់ជ្រើសមេដឹកនាំ ប្រចាំក្រុង  ដែលគ្រោងនឹងឡើងកាន់តំនែង ក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ដោយនៅក្នុងនោះ រដ្ឋាភិបាលប្រទេសចិន ចង់បានតែបេក្ខភាព ជាអ្នក គាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង មកឈរឈ្មោះ   បោះឆ្នោត  ប្រជាមតិ ជ្រើសតាំងលើកនេះ ខណៈវាជា ចលករផ្ទុយទៅនឹង ទស្សនៈប្រជាជន ទូទាំងក្រុង ថាចង់បាន    នូវលទ្ធិ ប្រជាធិបតេយ្យពេញលេញ និងចង់អោយមានការឈរឈ្មោះ បេក្ខភាព  ពីគ្រប់ភាគីដែលពាក់ព័ន្ធ ។

អ្វីដែលយើងកំពុងតែធ្វើនៅរាត្រីនេះ គឺចង់សរបញ្ជាក់អោយឃើញ ដល់រដ្ឋាភិបាល ប្រសិនបើពុំមាន ចំណាត់ការឆ្លើយតប ទៅនឹងតម្រូវការរបស់ពួកយើង ហើយវា ទើបតែជាជំហានដំបូងនោះទេ ស្រប ពេលដែលជំហានបន្ទាប់ នឹងមានសកម្មភាព ជាដុំកំភួនជាងនេះទៅទៀត   នៅ តាមបណ្តាទីកន្លែង ជាច្រើនផ្សេងទៀត នេះបើយោងតាមសម្តីលោក Chan Yin-man និស្សិតមួយរូប  មកពី សកលវិទ្យា ល័យហុងកុង ។ សេចក្តីរាយការណ៍ បញ្ជាក់ថា ក្បួរដង្ហែ ខណៈមានការជួបជុំគ្នា  ជារៀងរាល់ឆ្នាំនៅ ថ្ងៃទី ១ កក្កដា ជាសារបញ្ជាក់ថា ជាថ្ងៃដែល ដែនអធិបតេយ្យភាព ត្រូ  វបាន ប្រគល់ពី អាណានិគម និយមចក្រភពអង់គ្លេស មកអោយប្រទេសចិន វិញ នៅអំឡុងឆ្នាំ ១៩៩៧ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: china Int news Unt news Unt news Hong Kong Beijing Shanghai Protest