CamNews

តារា 

Suarez នឹងក្លាយជាកីឡាករដែលមានចំនួន ស្ថិតិនៃការ ស៊ុតចូលច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ Premier League

កីឡាករ បាល់ទាត់ នីមួយៗ តែងតែខិតខំ ប្រឹងប្រែង ស៊ុតបាល់ អោយបាន ចូលច្រើន ដើម្បីមាន ឈ្មោះនិង ថ្វីជើង ចារក្នុង​ប្រវត្តិសាស្ត្រ ល្អមុនពេល ដែលខ្លួន ចូលនិវត្តន៍ ។ ថ្មីៗនេះ កីឡាករ Suarez របស់ក្រុម Liverpool កំពុងតែ ទាក់ទាញ ការចាប់អារម្មណ៍​ ពីទស្សនិកជន ជាខ្លាំង ។

Suarez impresses with scoring performance "terrible" 2 most Premier League history

បើយោង ទៅតាម ប្រភពព័ត៌មាន បានអោយ ដឹងថា Suarez កីឡាកររបស់ Liverpool កំពុងតែ ត្រូវបាន គេតាមដាន មើលយ៉ាង ខ្លាំងដោយ សារតែ ស្ថិតិ និងចំនួនគ្រាប់ ដែលស៊ុតចូល របស់គេ ពិតជាល្អ ហើយច្រើន នៅក្នុង ប្រវត្តិសាស្ត្រ ។ សព្វថ្ងៃ Suarez លេងបាន ១៦​ ប្រកួត ហើយស៊ុត ចូលបាន ២២​ គ្រាប់ដែល យើងគិតទៅ ស្ថិតិនៃការ ស៊ុតចូលគឺ ១​.៣៨ គ្រាប់ ។


កាលពីមុន កីឡាករ ដែលមាន ស្ថិតិខ្ពស់ ជាងគេគឺ Ronaldo រដូវកាល ២០០៧-២០០៨ និង Drogba រដូវកាល ២០០៩-២០១០ ត្រឹមតែ ០.៩១ ប៉ុណ្ណោះ ។ ហើយខាងក្រោម នេះដែរ ក៏សុទ្ធសឹង តែជា កីឡាករ ដែលមានស្ថិតិ នៃការស៊ុតចូល ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ Premier League ។ ប្រសិន បើ Suarez នៅតែបន្ត ការស៊ុតបាន ច្រើនរហូត ដល់ចប់ រដូវកាល នោះរូបគេ នឹងសាងឈ្មោះល្បី ក្នុងប្រវត្តិសាស្ត្រ របស់ក្របខណ្ឌ English Premier League ជាមិនខាន​ ៕

Suarez impresses with scoring performance "terrible" 1 most Premier League history


ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14 


Tags: football star suarez liverpool