CamNews

កំសាន្ត 

ឈិត សុជាតា ទោះជារវល់ការងារ ក៏ត្រូវឆ្លៀតពេលជុំគ្រួសារ ពេលចូលឆ្នាំខ្មែរ

ភ្នំពេញៈ ជាធម្មតាសម្រាប់ អ្នកសិល្បៈមិនថា ប្រុសឫស្រីទេ ឲ្យតែដល់ឱកាស បុណ្យចូលឆ្នាំខ្មែរម្តងៗ គឺ ពួកគេតែងតែ មានការមមាញឹក ជាមួយការងារក្នុងអំឡុង ពេល៣ថ្ងៃនោះ ជាមួយការឡើងខនសឺត នៅ តាមបណ្តាខេត្តនានា មិន ដែល ដាច់នោះទេ ។ តែបើទោះជាមានការមមាញឹកយ៉ាងនេះក៏ដោយ ក៏ពួកគេ បានឆ្លៀតពេលខ្លះ សម្រាប់ធ្វើដំណើរ កម្សាន្ត ទៅកាន់រមណីយដ្ឋាន និងទៅកាន់ស្រុកកំណើត ដើម្បី ជួបជុំជាមួយគ្រួសារបងប្អូនសាច់ញាតិ នៅក្នុងឱកាស បុណ្យទាន ផងដែរ ។

ជាមួយគ្នានោះ កញ្ញា ឈិត សុជាតា ដែលជាពិធីការិនីស្រីល្បីឈ្មោះមួយដួង ក្នុងវិថីសិល្បៈ បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា “ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិកន្លងទៅនេះ ខ្ញុំបានធ្វើដំណើរទៅជួប ជុំក្រុមគ្រួសារ នៅស្រុកកំណើត ឯខេត្តតាកែវ ហើយក៏ទៅដើរកម្សាន្តជុំគ្រួសារ នៅតាមរមណីយដ្ឋានមួយចំនួនផងដែរ ” ។

តារាស្រី ច្រមុះស្រួច សម្បុរសររូបនេះបានប្រាប់ទៀតថា “សម្រាប់ខ្ញុំជារៀងរាល់ឆ្នាំ ឲ្យតែមានបុណ្យទាន គឺតែងតែទៅ ស្រុកកំណើត ជាប្រចាំមិនទោះជាការងាររវល់ យ៉ាងណាក៏ដោយ ព្រោះថាទម្រាំតែបាន ជួបជុំបងប្អូនម្តងៗ គឺទាល់តែ មានបុណ្យទាន ដូចជាចូលឆ្នាំ ឫ ភ្ជុំ ទើបបានជុំគ្នាម្តង ដូច្នេះខ្ញុំត្រូវតែឆ្លៀត ពេលម្យ៉ាងខ្ញុំក៏ចង់ឲ្យឪពុកសប្បាយចិត្ត ពេលបុណ្យទានឃើញកូនៗ ទៅជុំគ្នា ” ។

ពិធីការិនីសម្តីផ្អែមរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ជាធម្មតាការចេញទៅដើរកម្សាន្តនៅទីណានោះគឺ នាងទុកឲ្យឪពុក ជាអ្នកសម្រេចចិត្ត នៅពេលទៅដល់ស្រុកកំណើត បើសិនជាឪពុកថាចង់ទៅណា នាងនិងបងប្អូនតែងតែជូនលោកទៅ ហើយសម្រាប់នាងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺមានពេលទំនេរ គ្រប់គ្រាន់សម្រាប់គ្រួសារជានិច្ច ព្រោះថាជាធម្មតាអត់ មានបុណ្យទានអីធំៗទេ គឺនាងច្រើនទុកពេល សម្រាប់ការងារសិល្បៈ និងក្រុមហ៊ុនទេសចរណ៍។

នៅក្នុងនោះ ក៏មានវត្តមាន អ្នកសិល្បៈជាច្រើន ដែលមានស្រុកកំណើត នៅតាមបណ្តាខេត្ត ក៏បានធ្វើ ដំណើរទៅជួបជុំ គ្រួសារសាច់ញាតិ ទៅដើរកម្សាន្តតាមរមណីយដ្ឋាន ហើយជាមួយគ្នានោះ ក៏មានអ្នក ខ្លះកំពុងតែមមាញឹកឡើង ខនសឺត នៅតាមខេត្ត ដើម្បីកើបលុយក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះផងដែរ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news