CamNews

តារា 

សុគន្ធ នីសា និយាយអ្វីខ្លះចំពោះសិស្សប្រលងធ្លាក់បាក់ឌុប?

ភ្នំពេញ ៖ លទ្ធផលបាក់ឌុបដែលទើបតែប្រកាសកាលពីថ្ងៃទី​ ១០ ខែកញ្ញា ឆ្នាំ ២០១៧ ម្សិលមិញនេះ បានធ្វើឲ្យសិស្សដែលប្រលងជាប់ មានភាពសប្បាយចិត្តរីករាយយ៉ាងខ្លាំង នៅពេលដែលបានចាកចេញពីជីវិតវិទ្យាល័យ ហើយអ្នកខ្លះកំពុងតែត្រៀមខ្លួន ដើម្បីបន្តការសិក្សានៅឯមហាវិទ្យាល័យបន្ត ។ 

នៅក្នុងផងដែរ យើងសង្កេតឃើញថា មានសិស្សមួយចំនួនដែលបានប្រលងធ្លាក់ បានបង្ហាញអំពីការធ្លាក់ទឹកចិត្តនៅលើបណ្តាញសង្គម ក្រោយលទ្ធផលចេញមកមិនសមបំណង តាមដែលរំពឹងទុក ហើយស្រាប់តែតារាចម្រៀងស្រីមុខស្រទន់មានមន្តស្នេហ៍ កញ្ញា​ សុគន្ធ នីសា បានចេញសារលើកទឹកដល់អ្នកប្រលងធ្លាក់បាក់ឌុប ព្រមទាំងអបអរសាទរ ដល់សិស្សដែលប្រលងជាប់ដូចគ្នា ដោយលើកឡើងថា "អបអរសាទរប្អូនៗដែលប្រឡងជាប់បាក់ឌុបទាំងអស់គ្នា
ហើយប្អូនៗដែលធ្លាក់ក៏កុំអស់សង្ឃឹម ត្រូវតស៊ូដើម្បីជោគជ័យទៅមុខទៀត កុំបាក់ទឹកចិត្ត មិនមែនធ្លាក់ម្តងនេះមានន័យថាជីវិតយើងបរាជ័យទេ តែបើបោះបង់ការតស៊ូព្រោះតែការធ្លាក់នេះទើបពិតជាបរាជ័យមែន" ។ 

ដូច្នេះហើយចំពោះអ្នកដែលបានជាប់​បាក់ឌុប Camnews ក៏សូមធ្វើការអបអរសាទរដូចគ្នា ចំណែកឯអ្នកធ្លាក់ ក៏មិនត្រូវបាក់ទឹកចិត្តដែរ ។ ក្រោកឈរឡើង ដើម្បីថ្ងៃថ្មី កុំទាន់បញ្ចេញការព្យាយាមត្រឹមនេះអី ព្រោះជីវីតនៅវែងឆ្ងាយណាស់ ៕



ដោយ ៖ គន្ធា


Tags: Sokun nisa