CamNews

ព័ត៌មានអន្តរជាតិ 

ចិន សារភាព ជាលើកដំបូង ក្នុងទំព័រ ប្រវត្តិសាស្រ្ត ថាពិតជាបាន ធ្វើពាណិជ្ជកម្ម​ ស្បែកខ្លា

ព័ត៌មានអន្តរជាតិ ៖​ បើយោងតាម មន្រ្តី ក៏ដូចជា    ក្រុមអ្នកចូលរួម កិច្ចប្រជុំកំពូល ស្តីពី អនុសញ្ញាអន្តរ ជាតិក្នុងកិច្ចការការពារ និង គំាពារ សត្វជិតផុតពូជ អោយដឹងថា ប្រទេសចិន បានសារភាព ជាសារធារ ណៈនិងជាលើកដំបូងរបស់ខ្លួន នៅពីមុខមហាជន ស្តីពី  ការ អនុញ្ញាតរបស់ខ្លួន  ក្នុងការធ្វើពាណិជ្ជកម្ម ស្បែកខ្លា ។

ប្រភពបញ្ជាក់អោយដឹងថា អាជ្ញាធរ ប្រទេសចិន ពុំដែលធ្លាប់ទទួល សារភាព និងរាយការណ៍ជាសាធារ ណៈយ៉ាងដូច្នេះនោះទេ កាលពីពេលកន្លងមក នៅឯកិច្ចប្រជុំកំពូល ពាណិជ្ជកម្មអន្តរជាតិ ស្តីអំពី បណ្តា ពូជសត្វ ដែលងាយនឹងផុតពូជ Convention on International Trade in Endangered Species of Wild Fauna and Flora ។

តែទោះជាយ៉ាងណាក៏ដោយចុះ ខណៈ មានសេចក្តីរាយការណ៍   ជាសាធាណ លើកនេះ នៅមុខសាធារ ណជន ជាលើកដំបូង នៅក្នុងទីក្រុង Geneva ក្នុង ជំនួបកិច្ចប្រជុំកំពូល ក៏ ប្រទេសចិន បានលើកឡើង ទន្ទឹមនឹងគ្នាដែរ ស្តីអំពី ការហាមប្រាមរបស់ខ្លួន ដោយមិនអនុញ្ញាត ក្នុងការធ្វើពាណិជ្ជកម្ម​ ឆ្អឹងខ្លា ។

ការគូសបញ្ជាក់ ពីក្រុមអ្នកចូលរួម អោយដឹងថា គណៈប្រតិភូប្រទេសចិនបានលើកឡើងយ៉ាងដូច្នេះនៅ ក្នុងជំនួបកិច្ចប្រជុំកំពូល "ពួកយើងមិនបាន ហាមឃាត់ក្នុងការធ្វើ   ពាណិជ្ជកម្ម ស្បែកខ្លា ក៏ពិតមែន តែ ពួកយើងបានធ្វើការ ហាមឃាត់ ក្នុងការចរាចរណ៍ ក៏ដូចជា ធ្វើពាណិជ្ជកម្ម  ឆ្អឹងខ្លា  "  ។ យ៉ាងណាមិញ ខណៈមានការ ស្នើជជែកសួរ ពីទំព័រសារព័ត៌មាន ស៊ីអិនអិន គណៈប្រតិភូប្រទេសចិន ពុំទាន់បានឆ្លើយ តបនៅឡើយនោះទេ ។ 

របាយការណ៍បញ្ជាក់ អោយដឹងថា ខ្លាមានចំនួន  ចន្លោះពី ៥,០០០ ទៅ ៦,០០០  ក្បាល ត្រូវបានគេជឿ ជាក់ថាបានបង្ខាំងទុក នៅក្នុងប្រទេសចិន ដោយ នៅក្នុងនោះ បណ្តាអង្គការ   អភិរក្សសត្វព្រៃ ទាមទារ អោយមានការបញ្ឈប់ការជួយដូរ ដោយធ្វើពាណិជ្ជកម្ម ស្បែកខ្លា នៅក្នុងប្រទេសនេះ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: china Int news Unt news Unt news Hong Kong Beijing Shanghai