CamNews

កីឡាអន្តរជាតិ 

តំណែងរបស់ Arsene Wenger នៅ Arsenal រង្គោះរង្គើ ជាលើកទី ១ បន្ទាប់ពីចាញ់ Everton ៣ ទល់ ០

ដូចដែលទស្សនិកជន ដឹងហើយថា កាលពីយប់មិញនេះ Arsenal បានទទួល ភាពបរាជ័យ យ៉ាង អាម៉ាស់ នៅទឹកដីរបស់ Everton ដែលចាញ់ក្រុមនេះ តដៃមិនរួច រហូតដល់ទៅ ៣ ទល់ ០ ។ ការ បរាជ័យនេះ អាចធ្វើអោយ Arsenal ធ្លាក់តំណែង ចេញពីកៅអី Champion League រដូវកាល ក្រោយបាន ។



បន្ទាប់ពីចាញ់រួចមក ទស្សនិកជន របស់ក្រុម Arsenal បានខឹងសម្បារ យ៉ាងខ្លាំង ជាមួយនិងលោក Arsene Wenger ដែលបាន ដឹកនាំក្រុម អោយចាញ់ Everton យ៉ាងផ្កាប់មុខ ។ ទស្សនិកជន ទាំង នោះ បានទាមទារអោយ លោក Arsene Wenger ដែលជាអ្នកដឹកនាំក្រុម Arsenal អស់រយៈពេល ១៨ ឆ្នាំ ហើយនោះ ចុះចេញពីតំណែង ។ សូម្បីតែ កីឡាករ ជើងចាស់របស់ Arsenal លោក  Ian Wrights ក៏បាន បញ្ចេញមតិ មកផងដែរថា តំណែងរបស់ Arsene Wenger កំពុងរង្គោះរង្គើហើយ ។ Ian Wrights បានបន្តថា ប្រសិនបើ Arsene Wenger ចាកចេញពីក្រុម Arsenal នោះ Roberto Martinez ដែលជាអ្នក ដឹកនាំក្រុម Everton សព្វថ្ងៃនេះ នឹងក្លាយជា មនុស្សទីមួយ ដែលក្រុម Arsenal ជ្រើសរើស ។



ក្រៅពី Roberto Martinez អ្នកគាំទ្ររបស់ Arsenal ក៏ចង់អោយលោក Jurgen Klopp ដែលសព្វ ថ្ងៃ កាន់កាប់ ក្រុម Dortmund មកជំនួស កន្លែងនេះផងដែរ ។ យើងមិនទាន់ ដឹងថា អនាគតរបស់ Wenger នឹងទៅជា យ៉ាងណានោះទេ តែយើង នឹងរង់ចាំមើល តាមដានទាំងអស់គ្នា ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football star arsenal everton arsene wenger