CamNews

ព័ត៌មានអន្តរជាតិ 

មូលហេតុនៃការលែងមាន អារម្មណ៍សិច និងដំណោះស្រាយ

ការរស់នៅជាមួយដៃគូ អស់រយៈពេលយូរ ព្រមទាំងមានវ័យ កាន់តែចាស់ទៀតនោះ វាអាចបណ្តាលឲ្យចំណង់ផ្លូវភេទ ប្រែប្រួលបាន។ ខាងក្រោមនេះគឺជា ហេតុផលមួយចំនួន ដែលអ្នកអាចអស់អារម្មណ៍សិច ព្រមទាំងវិធីស្តារអារម្មណ៍ នោះមកវិញ។\

- រវល់ពេក
ភាពមមាញឹកជាមួយនឹងការងារ ថែទាំកូន រៀនសូត្រ ជួបជាមួយមិត្តភក្តិ និងការងារផ្ទះ ដ៏ច្រើនទៀតនោះ វាអាចនឹងធ្វើឲ្យចំណង់ នៃការរួមភេទធ្លាក់ចុះ ហើយវាមិនដូចគ្នា នៅពេលអ្នកនៅវ័យក្មេង ឬជួបគ្នាដំបូងឡើយ ដោយអាចរួមភេទ បានគ្រប់ពេលនោះទេ។

ឥឡូវនេះពីរបីនាទី ដែលអ្នកត្រូវការចំណាយនោះ គឺគ្រាន់តែចង់ងូតទឹក ដុសសាប៊ូ ឬដេកមួយស្របក់ប៉ុណ្ណោះ ព្រមទាំងគ្មានគិត ពីការរួមភេទឡើយ។ ការរួមភេទ គឺជាផ្នែកមួយដ៏សំខាន់នៃ ទំនាក់ទំនងរបស់មនុស្សពីរនាក់។ វាគឺជាមធ្យោបាយ នៃការបង្ហាញសេចក្តីស្រលាញ់ ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែបើកង្វះវាវិញ អាចប្រែក្លាយទំនាក់ទំន ងដែលធ្លាប់ជាប្តីប្រពន្ធ ទៅជាមិត្តភាពវិញជាមិនខាន។

+ ដំណោះស្រាយ
ចូរជ្រើសរើសពេលវេលាមួយយប់ ឬពីរយប់ក្នុងមួយសប្តាហ៍ ដើម្បីបង្កើតពេលវេលា ដ៏មានប្រយោជន៍ជាមួយ ដៃគូរបស់អ្នក។ អ្នកអាចលេងល្បែងកម្សាន្ត មួយសម្រាប់ខ្លួនឯងនិងដៃគូ ឬព្យាយាមប្រើរបៀបរួមភេទផ្សេងពីមុន។ ការដែលមានគម្រោងរួចជាមុនដូច្នេះ វាពិតជាធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរ មានដំណើរទៅមុខទៀតជាមិនខាន។

- មានអារម្មណ៍ស្ត្រេស ឬព្រួយបារម្ភ
ការព្រួយបារម្ភច្រើន មានន័យថា ការរួមភេទតែងតែជារឿង ចុងក្រោយក្នុងចិត្តរបស់មនុស្ស។ វាអាចពិបាកក្នុងការ មានអារម្មណ៍សិច នៅពេលអ្នកកំពុងតែគិតអំពី ការចំណាយផ្សេងៗ ឬបញ្ហានៅកន្លែងធ្វើការ។ ប្រសិនបើអ្នកធ្លាប់មាន បទពិសោធន៍រួមភេទមិនល្អពីមុនមក ឬមានជំងឺកាមរោគ ភ័យខ្លាចការមានផ្ទៃពោះ ឬភាពល្អរបស់អ្នក នោះវាងាយនឹងធ្វើឲ្យអ្នក មិនចង់ប្រព្រឹត្តវាទៀត ឬមិនចង់ដោះស្រាយវាឡើយ។

+ ដំណោះស្រាយ
ចំនុចសំខាន់សម្រាប់ បំបាត់ស្ត្រេស គឺព្យាយាម និងកាត់បន្ថយមូលហេតុរបស់វា។ ស្តាប់មើលទៅដូចជា ងាយស្រួលណាស់ ប៉ុន្តែប្រសិនបើ រឿងនោះទាក់ទងនឹងលុយកាក់វិញ ចូរចាំថា ការរួមភេទធ្វើឲ្យអ្នក មានអារម្មណ៍ល្អក្នុងការដោះស្រាយ រាល់បញ្ហាទាំងអស់។ ការលះបង់ចោល ការរួមភេទមិនអាចជួយឲ្យអ្វីៗ វិលមកល្អវិញបានទេ។ ការញ៉ាំអាហារមានតុល្យភាព ការញ៉ាំទឹកបានច្រើន ការដេកតិចបំផុត ៧ម៉ោងក្នុងមួយយប់ និងហាត់ប្រាណ សុទ្ធតែអាចផ្តល់នូវរាងកាយ និងចិត្តគំនិតប្រកបដោយសុខភាព ព្រមទាំងបង្កើតថាមពលទៀតផង។

- មានភាពធុញទ្រាន់
ក្រោយពីរស់នៅជាមួយគ្នា រយៈពេលច្រើនឆ្នាំរួមមក ការមានអារម្មណ៍ ធុញទ្រាន់នឹងគ្នា គឺជារឿងមួយធម្មតាទេ ហើយក៏មិនមែនមានន័យថា អ្នកមិនស្រលាញ់គ្នាទៀតដែរ វាគ្រាន់តែជាអារម្មណ៍មួយ ដែលធ្វើឲ្យអ្នកមិនចង់ រួមភេទជាមួយគ្នា ទៀតដោយការប្រើ ក្បាច់ដដែលៗប៉ុណ្ណោះ។

+ ដំណោះស្រាយ៖
ចូរសាកល្បងប្រើក្បាច់រួមភេទថ្មី ឬនិយាយអំពីអ្វី ដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ឬទាក់ទងនឹងការស្លៀកពាក់។ អ្នកប្រហែលជាមាន អារម្មណ៍អៀនខ្មាស់ នៅពេលសាកល្បងជាលើកដំបូង ប៉ុន្តែអ្នកគួរតែធ្វើចិត្តឲ្យល្អទៅ ជាការស្រេចទៅហើយ។

- មិនចូលចិត្តរាងកាយខ្លួនឯង
ការរស់នៅជាមួយដៃគូ អាចនឹងធ្វើឲ្យអ្នកឃើញថា រាងកាយមានការប្រែប្រួល ឬលែងពេញចិត្តខ្លួនឯងទៀត ទើបធ្វើឲ្យអ្នកបារម្ភច្រើន។ ការសិក្សាថ្មីៗនេះ បានរកឃើញថា មនុស្ស ៦៣% គឺមិនចូលចិត្តការដុះក្បាលពោះ ១៧% ស្អប់ភ្លៅដែលធំ ៧% ចង់កែកំប៉េះគូថ និង ៦%ទៀតមិនស្រលាញ់ដៃដែលធំៗ។ អារម្មណ៍បែបនេះ ហើយទើបធ្វើឲ្យពេលដោះ សម្លៀកបំពាក់ទៅ មិនចង់ឲ្យគេ ឃើញទាល់តែសោះ ជាពិសេសដៃគូរួមភេទ។

+ ដំណោះស្រាយ៖
រឿងដ៏ល្អបំផុត ដែលអ្នកអាចធ្វើបាន គឺសម្រកទម្ងន់ ប៉ុន្តែត្រូវការព្យាយាម ប្រើវិធីរួមភេទទៅជាមួយគ្នាដែរ។ អ្នកខ្លះបែរជាយកកា រញ៉ាំស្ករសូកូឡា ឬផឹកស្រា ជំនួសការរួមភេទទៅវិញ តែវាមិនមានអ្វី ជាប្រយោជន៍នោះទេ។ អ្វីដែលសំខាន់ គឺមិនត្រូវសម្លឹងមើលអ្វី ដែលជាចំនុចមិនល្អទេ ត្រូវតែមានអ្វីដែលជា ចំនុចល្អឲ្យបានច្រើន។ ចូរចាំថា ដៃគូរបស់អ្នកស្រលាញ់អ្នក ហើយក្នុងពេលរួមភេទ គឺគ្រាន់តែចង់នៅឲ្យមាន ភាពស្និទ្ធស្នាលជាមួយ អ្នកប៉ុណ្ណោះ។

- កំពុងតែប្រើថ្នាំ
ថ្នាំពន្យាកំណើតមួយចំនួន អាចបន្ថយចំណង់ផ្លូវភេទបាន។ ប៉ុន្តែថ្នាំផ្សេងៗ ទៀតដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំបំបាត់ការបាក់តឹកចិត្ត ក៏សុទ្ធតែមានឥទ្ធិពល ទៅលើចំណង់ផ្លូវភេទដែរ។

+ ដំណោះស្រាយ៖
ប្រសិនបើអ្នក យករឿងនេះទៅប្រាប់គ្រូពេទ្យ គាត់នឹងអាចបន្ថយ ចំនួនកម្រិតថ្នាំ ឬផ្លាស់ប្តូរថ្នាំថ្មី ដែលមិនប៉ះពាល់ដល់ការរួមភេទ។ មិនត្រូវឈប់ប្រើថ្នាំ ដោយខ្លួនឯងឡើយលុះត្រាតែ មានការអនុញ្ញាតពី គ្រូពេទ្យសិន។ ប្រសិនបើអ្នកមានបញ្ហាបាក់ទឹកចិត្ត វាពិតជាពិបាកណាស់ ក្នុងការទទួលបានអារម្មណ៍ ស្រើបស្រាលក្នុងពេលរួមភេទ ហើយប្រសិនបើប្រើថ្នាំ បំបាត់ការបាក់ទឹកចិត្តទៀត រឹងតែពិបាកទ្វេដងទៅទៀត។

- ទើបតែមានកូនហើយថ្មីៗ
ប្រសិនបើអ្នកទើបតែ សម្រាលកូន ឬមានកូនខ្ចី ចំណង់ផ្លូវភេទរបស់អ្នក ប្រហែលជាត្រូវធ្លាក់ចុះខ្លាំងតែម្តង។ នេះអាចដោយសារតែ អ័រម៉ូននៃការស្រលាញ់កូន នៅតែគ្របដណ្តប់ខ្លាំងពេក ឬមានការបាក់ទឹកចិត្ត ក្រោយពីសម្រាលកូនរួច។

+ ដំណោះស្រាយ៖
រាល់ហេតុផលទាំងអស់ត្រូវតែ មានដំណោះស្រាយផ្សេងៗគ្នា។ ចំពោះការបាក់ទឹកចិត្ត ក្រោយពេលសម្រាលអាចជា បញ្ហាដ៏ធ្ងន់ធ្ងរមួយដែល ត្រូវពិភាក្សាជាមួយគ្រូពេទ្យ។ ប្រសិនបើអ្នកចង់រួមភេទមែន តែមិនអាចធ្វើវាបានភ្លាមៗ ចូរធ្វើវាដោយយឺត។ ការបង្កើនភាពស្និទ្ធស្នាល ដោយមិនបាច់រួមភេទ អាចជួយអ្នកបានមួយកម្រិតដែរ ព្រមទាំងឲ្យអ្នកទាំងពីរកាន់តែ នៅជិតគ្នាកាន់តែខ្លាំងទៀតផង។

- ញ៉ាំអាហារមិនល្អចំពោះសុខភាពច្រើនពេក
សូកូឡា និងស្រាអាចផ្តល់ថាមពល ដល់អ្នកបានច្រើនក្រោយពីញ៉ាំរួច ប៉ុន្តែវាបែរជាធ្វើឲ្យអ្នក មានអារម្មណ៍ឡេះឡះ អស់កម្លាំង និងឆេវឆាវទៀតផង ដែលវាសុទ្ធតែដាក់ សម្ពាធដល់ការមិនចង់រួមភេទ និងបន្ថយចំណង់ផ្លូវភេទ។ លើសពីនេះទៅទៀត វាក៏អាចរំខានដល់អ័រម៉ូន ក៏ដូចជាអារម្មណ៍ទៀតផង។

+ ដំណោះស្រាយ៖
វា មិនមែនមានន័យថាអ្នក ត្រូវតែឈប់ញ៉ាំអាហារទាំងនេះ រហូតនោះទេ គឺគ្រាន់តែញ៉ាំវាឲ្យមាន តុល្យភាពប៉ុណ្ណោះ។ សូកូឡាមិនមែនអាក្រក់ ទាំងអស់នោះទេ ព្រោះវាក៏មានឥទ្ធិពល ជាថ្នាំសម្រើបផងដែរ។ ការញ៉ាំទឹកឲ្យបានច្រើន អាចបង្កើនថាមពលប្រកប ដោយសុខភាពរាងកាយ និងផ្លូវភេទ៕

Looking Today

Looking Today

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: International news Star news Ent news