ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកស្រាវជ្រាវ អង់គ្លេស បានបញ្ជាក់ថា ផ្អែកតាមការសិក្សាស្រាវមួយ ទៅលើ គុណប្រយោជន៍ របស់ផ្លែប៉េងប៉ោះ ត្រូវបានរកឃើញថានៅពេលដែលបុរសបានញុំាផ្លែប៉េងប៉ោះចំនួន ១០ ចំណិត ក្នុង១សប្តាហ៍ អាចជួយកាត់បន្ថយ ហានិភ័យនៃរោគមហារីកក្រពេញ បានដល់ ១៨ ភាគ រយ ។
ផ្អែកតាមការសិក្សា ថ្មីនេះ ត្រូវបានក្រុម អ្នក ស្រាវជ្រាវខាងលើ រកឃើញ និងបានចុះផ្សាយនៅក្នុង ទស្ស នាវដ្តី ឱសថ និង ជំងឺឆ្លងមហារីក ហើយនេះជាការរកឃើញជា លើកដំបូង ហើយ និងបានផ្សព្វ ផ្សាយ អំពី វិធានការការពារ នៃរោគមហារីកក្រពេញ (សម្រាប់់បុរស)។
សូមបញ្ជាក់ថា រោគមហារីក ក្រពេញ នេះ ជារោគមួយ ដែលបុរសនៅលើសកលលោក មានក្តីបារម្ភ ចំពោះវា ហើយ វាជារោគមហារីក ទី ២ ដែល ច្រើនកើតនៅក្នុងបណ្តាប្រទេស ដែលមានភាពជឿន លឿន ឆាប់រហ័ស ។ អ្នកជំនាញការផ្អែកមហារីក បានបញ្ជាក់ថា ជំងឺនេះច្រើនកើតឡើង ដោយសារ តែ ចំណី អាហារប្រើប្រាស់របស់លោកខាងលិច និងការរស់នៅរបស់ពួកគេ ។
តាមការសិក្សាស្រាវជ្រាវ បានបញ្ជាក់ថា ក្រុមបុរស ចំនួន ១,៨០៦នាក់ ដែលមានអាយុចន្លោះពី ៥០ និង ៦៩ឆ្នាំ ពួកគេភាគច្រើនមានរោគមហារីកក្រពេញ ។
ក្រុមអ្នកស្រាវជ្រាវ បាន រកឃើញថា ផ្លែប៉េងប៉ោះពិតជាអាចជួយទប់ស្កាត់ ជំងឺមហារីកក្រពេញ បាន ១៨ ភាគរយមែន នៅពេលដែល បុរស ទាំងឡាយ បានទទួលទាន វាក្នុង១សប្តាហ៍ចំនួន ១០ ចំណិត នោះ ៕
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ