CamNews

កម្ពុជាចូលរួម ប្រារព្ធកម្មវិធី ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា

កម្ពុជា​នឹង​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ​លើក​ទី ៣០ នៅ​ថៃ្ង​ទី ២១ ខែកញ្ញា ឆ្នាំ ២០១២ ក្នុង​រាជ
ធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ៧ ទៀត​របស់​កម្ពុជា។

នៅក្នុង​ទិវា​សន្តិភាព​អន្តរជាតិ​ឆ្នាំ ២០១២ នោះ គឺ​នឹងមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល អង្គការ
ក្រៅរដ្ឋាភិបាល​មួយចំនួន និង​ពលរដ្ឋ​នៅក្នុង​តំបន់​ទាំងអស់ ចំនួន ១៨៥០ នាក់ ដែល​មកពី
សាសនា​ខុសគ្នា​ដូចជា សាសនា​ឥស្លាម ព្រះ​យេស៊ូ​គ្រឹះ ការ​តូ​លិ​ក និង​ព្រះពុទ្ធ​ជាដើម ដើម្បី​
មកជួប​ជុំគ្នា​និយាយ​អំពី​សន្តិភាព​នៅក្នុង​ប្រទេស និង​ការរស់នៅ​របស់​មនុស្ស​គ្រប់រូប​នាពេល
ប​ច្ចប្ប​ន្ន​នេះ។

នៅក្នុង​នោះ​ក៏មាន​ក្រុមយុវជន​មួយចំនួន​ដែល​ធ្លាប់ប្រើ​ការងារ​ទៅលើ​សន្តិភាព ក្នុង​គោលបំណង​
ដើម្បីអោយ​សង្គម​សន្តិភាព​និង​រស់​នៅបាន​សុខសាន្ត​ជា​និរន្តរ៍​តទៅ។

សូមបញ្ជាក់ថា នៅក្នុង​ទិវា​សន្តិភាព​ជាតិ​ឆ្នាំ ២០១២ នឹងមាន​អ្នកតំណាង ៤ នាក់​មកពី តំបន់ផ្សេងៗ
ដែល​ពួកគេ​នឹង​មក​និយាយ​អំពី​សន្តិភាព​នៅក្នុង​តំបន់​របស់ខ្លួន ថា​តើ​មាន​អី្វ​កើតឡើង​ខ្លះ​នៅក្នុង​
រយៈពេល​រស់នៅ ក្នុង​តំបន់​នោះ។ ហើយ​ពួកគេ​នឹង​ធើ្វ​ការតាំង​សមាធិ​ប្រមូល​អារម្មណ៍​រយៈពេល
៥ នាទី​ដើម្បី​សុំអោយ​ពិភពលោក​ទាំងមូល​មាន​សន្តិ​ភាពជា​រៀងរហូត​តទៅ៕

ដោយ៖ ផានិត
ប្រែសម្រួលអត្ថបទពី៖ thmeythmey 


Tags: cambodia peace un