CamNews

ព័ត៌មានជាតិ 

បុរសម្នាក់់ លោតពីលើ អគារខារ៉ាអូខេ ១៦៨ រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បាន លោតសម្លាប់ពី លើអគារខារ៉ាអូខេ១៦៨ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បណ្ដាលឱ្យរងរបួស ធ្ងន់កាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានជាតិ មានមុខរបរជាអ្នកហៅម៉ូយតាក់ស៊ី នៅបេនរថយន្តច្បារអំពៅ  ។

ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បាននិយាយថា ជនរងគ្រោះអាចជាមនុស្ស ញៀនថ្នាំផងដែរ ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕


 

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP