ភ្នំពេញ : បុរសម្នាក់ដែល លោត ពីលើស្ពានមុនីវង្សចូលទន្លេ កាលពីវេលាម៉ោង៦ និង១៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ចំណុចស្ពាន មុនីវង្សថ្មី សង្កាត់ចាក់អង្រែ លើ ខណ្ឌមានជ័យនោះ ឥឡូវត្រូវបានស្គាល់អត្ត សញ្ញាណហើយ ។
ក្រោយពីសពបានអណ្តែត ត្រូវក្រុមគ្រួសារបង្ហើបអោយដឹងថា សពមានឈ្មោះ វ៉ា ចាន់កុសល ហៅគោ អាយុ ២៦ឆ្នាំ មុខរបរសន្តិសុខ ឯកជន ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមការរៀបរបស់ស្ត្រី ជាប្រពន្ឋ បានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ ប្តី (សព) មានកើតជម្លោះនឹងគ្នា បន្តិចបន្តួច ហើយប្តីក៏បាន ទាញម៉ូូតូជិះចេញពីផ្ទះបាត់ មិនដឹងថាទៅទីណា លុះក្រោយមក ទើបលឺដំណឹងថា មានបុរសម្នាក់លោតទឹកសម្លាប់ខ្លួន លើស្ពានមុនីវង្ស ខណ:ទទួលដំណឹងហើយ ក្រុមគ្រួសារក៏បានមកពិនុត្យ ឃើញភិនភាគម៉ូតូ របស់ជនរងគ្រោះ ទើបដឹងថា ជាប្តីរបស់ខ្លួន ។
បើតាមនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានអោយដឹងថា នាល្ងាចថ្ងៃទី២៤ ខែមីនា ទើបសពអណ្តែត ដល់កោះពេជ្រ ហើយក្រុមគ្រួសាសព សំណូពរអោយទូកចាម អូសមកដាក់ក្រោមស្ពានចាស់ ដើម្បីងាយស្រួលយកសព ឡើងដាក់រថយន្តទៅផ្ទះ ។
បច្ចុប្បន្នបានប្រគល់ សាកសពជូនប្រពន្ធនិង ក្រុមគ្រួសារ តាមសំណូមពរ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល