ព័ត៌មានអន្តរជាតិ ៖ យានអវកាសអង្កេត Rosetta របស់ទីភ្នាក់ងារអវកាស អឺរ៉ុប The European Space Agency គឺបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបង្កើតអោយបាននូវប្រវត្តិសាស្រ្តពិភពលោក ជាលើក ទីបីសម្រាប់ខ្លួន អំឡុងរយៈពេល បេសកម្ម ១០ ឆ្នាំពេញ នៅថ្ងៃពុធនេះ ។
ទំព័រសារព័ត៌មានបរទេស ចេញផ្សាយអោយដឹងថា យាន អវកាសមួយនេះ បានបំពេញបេសកម្មបាន យ៉ាងជោគជ័យ ខណៈអ្នករាល់គ្នាគិតថា វាជារឿងមិន អាចទៅរួច តួយ៉ាង ប្រការមួយ មានការជួបប្រជុំ ជាមួយនឹងផ្កាយដុះកន្ទុយ ប្រការពីរ បង្កើតបាននូវ គន្លងគោចរ ជុំវិញខ្លួនឯង ជាដើម ស្របពេលដែល បច្ចុប្បន្នភាពនេះ គឺជាប្រការលំបាកជាខ្លាំង ពោល ធ្វើការចុះចតលើផ្ទាំងថ្ម ដែលបានដាក់ឈ្មោះបន្ទាប់ ពីរបបគំហើញរួមគ្នា របស់ខ្លួន ។
ឥលូវនេះ អ្នករាល់គ្នា កំពុងតែជជែក ស្តីអំពី ផ្កាយដុះកន្ទុយ ពីព្រោះថាវាគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ក្នុងទំព័រប្រវត្តិសាស្រ្ត របស់ពួកយើង ហើយជាលទ្ធផល ពួកយើងអាចមើលឃើញ រូបរាង និងសណ្ឋាន របស់វា នេះបើយោងតាម តារាវិទូ ប្រទេស អ៊ុយក្រែន Klim Churyumov " ជាការពិត នៅពេលដែល ផ្កាយដុះកន្ទុយរបស់ពួកយើង ត្រូវបានជ្រើសយក សម្រាប់បេសកម្ម វាគឺជាដំណឹងល្អ ដ៏អស្ចារ្យណាស់ ពួកយើងពិតជាសប្បាយរីករាយជាខ្លាំង ច្បាស់ណាស់ ពិតជាសប្បាយរីករាយជាខ្លាំងសឹងតែហើបជើង ពីដី" ។
ករណីកិច្ចក្នុងការឈានទៅដល់ អោយដល់ ផ្កាយដុះកន្ទុយ វាគឺជាមហ្ឆិតាមួយ ដ៏មហិមានៅពេលដែល យាន Rosetta បានចាប់ផ្តើមដំណើរការ ហើយឥលូវនេះ ភាព អង់អាច របស់ ទីភ្នាក់ងារអវកាស អឺរ៉ុប ESA បាននាំពួកយើងអោយកាន់តែកៀកខិតចូល ទៅ នឹងការយល់ដឹង នៃទ្រឹស្តីផ្លូវការមួយចំនួន អំពី បែបផែនជីវិត លើភពផែនដី និង អវកាស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ