CamNews

រថយន្ត 

ម៉ូដែលស៊េរីថ្មី Lexus RC 2015 ទំនើប និង សមត្ថភាពខ្លាំង មានវីដេអូ

ជាការបង្ហាញម្ដងទៀតពីក្រុមហ៊ុន Lexus នូវទម្រង់ម៉ូដែលស៊េរីថ្មី គឺ  2015 Lexus RC ។ ម៉ូដែល​ថ្មី​ដែល​បាន​លើកឡើងនេះ​ ក្រុមហ៊ុនសូមបញ្ជាក់ថា បានស្ថិតនៅក្នុងការរចនា និង ថ្លឹង​ថ្លែង​យ៉ាង​ល្អិត​ល្អន់បំផុត ដើម្បី​សម្រេចបាន​​ លទ្ធិផល​ប្រកបទៅដោយគុណភាព បំពេញតម្រូវការ និង​ក្ដី​ស្រម៉ៃ​អតិថិជន។​ 


គួបផ្សំនិងការចាំបាច់ដំណើរការក្នុងសង្គមកម្រិតលំដាប់រថយន្ដទំបនើប 2015​ Lexus RC បន្ទាប់ពី​សម្រេច​បាន​រួប​​រាង​​ដ៏​ស្រស់ស្អាតនេះ​ គឺរំពឹង​ទុក​លទ្ធិផល​ទទួល​ជោគ​ជ័យ​លើការ​វាយ​លុក​ទីផ្សារ​ក្នុងឆ្នាំ ២០១៥​ ។ តើ​សមត្ថភាព​បែបណាដែល 2015 Lexus RC គ្រឿងនេះសង្ឃឹមយ៉ាងមុតមាំម៉្លេះ? 

តាម​ការ​បក​ស្រាយ​របស់​ក្រុមហ៊ុន​​ ក្នុងឆ្នាំ​ ២០១៥ រថយន្ដទំនើប 2015 Lexus RC ត្រូវ​បាន​ផលិត​ឡើង​​មក​នូវ​លក្ខណៈពិសេសជាច្រើន ដែល​អាច​និយាយ​បានថា លំដាប់ និង ប្រណិត​ភាព ត្រូវ​បាន​ដាក់​​បញ្ចូល​ក្នុង​ ​2015​ Lexus RC អស់​ទៅ​ហើយ​ ដែល​លក្ខណៈ​ពិសេស​ទាំងអស់​នោះ​ពិត​ជា​អាច​ដំណើរ​ការទីផ្សាររថយន្ដគ្រឿងនេះ​ជោគជ័យមែន​ ហើយលក្ខណៈពិសេសទាំងនោះមាន៖ ជា​ប្រភេទ​លំដាប់​រថយន្ដទម្រង់ស្ពត ប្រើប្រអប់លេខ អូតូ មានចំនួន ៨ ម៉ាស៊ីន (V8) ខ្នាតរង្វាស់​ ៥.០ Liter អាច​ប្រើប្រាស់សមត្ថភាពល្បឿនដល់ទៅ ២៧៣ គ.មក្នុង​មួយម៉ោង ។​ ចំណែក​លក្ខណៈ​ខាងក្រៅ​វិញគឺ​​ ជា​រថយន្ដប្រើទ្វា ២ ដំបូលទាបល្មមសាកសមនិងទម្រង់រថយន្ដ​ ប្រើកង់ស្ដើង​ ទំហំធំ និង​កាន់​តែ​ពិសេសទៀត តួរថយន្ដមានរាងហាប់ ជាទំនុកចិត្ដក្នុងការបើកបរ​គ្រាប់ស្ថាន ភាព​ផ្លូវ រីឯតម្លៃវិញគឺ ៦២៤០០ ដុល្លារ។​





ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖​ Topspeed 

 

 


Tags: Vehicle Lexus RC 2015