CamNews

រថយន្ត 

បង្ហាញខ្លួនហើយ Lexus ES 350 2015 ពិតជាទំនើប សង្ហា មិនចាញ់ម៉ូដែលផ្សេងទៀតឡើយ

យានយន្ដ៖​ ជំនាន់ថ្មីជាបន្ដបន្ទាប់មកទៀតហើយ របស់ក្រុមហ៊ុនលិតរថយន្ដប្រណិត​ Lexus ខណៈដែល​កំ​ពុងតែទទួលបានការគាំទ្រ ច្រើនយ៉ាងសន្ធឹកសន្ធាប់ស្ទើរតែគ្រប់ផលិតផលនាំចេញ រហូតមកទល់នឹងពេល​នេះ ក្រុមហ៊ុន​សូមបង្ហាញ ម៉ូដែលចាស់ស៊េរីថ្មីមួយទៀតសម្រាប់ ឆ្នាំ​ ២០១៥ នោះគឺ  Lexus ES 350 2015 ។

ឆ្លងកាត់ការវិវត្ដនៃបច្ចេកវិទ្យាកាន់តែជឿនលឿន ក្រុមហ៊ុន​ Lexus ក៏កាន់តែបន្ថែមភាព រហ័សរហួន ពន្លឿន​នូវភាពច្នៃប្រឌិតកាន់តែទំនើបថែមទៀត ជាមួយម៉ូដែលរថយន្ដប្រភេទ ២ បាំងស៊េរីថ្មីមួយនេះ ដែលត្រូវបាន​ទទួលការចាប់អារម្មណ៍ ថាប្រើសមាសភាព រូបរាងស្រដៀងគ្នាទៅនឹង Toyota Camery Hybride ។ ធាតុ​ពិត​នៃម៉ូដែល កំពុងលើកឡើងនៅពេលនេះ ពិតជាមានសភាពប្រហាក់ប្រហែលគ្នាមែន បើក្រឡេក មួយភ្លែត ប៉ុន្ដែមិនមែនទាំងស្រុងនោះទេ បើធ្វើការចាប់អារម្មណ៍ខ្ពស់ចំពោះការរចនារបស់រថយន្ដ ។ 

ដោយសាតែសម្រេចបាននូវរូបរាង ទំនើប នឹង សង្ហាររួចជាស្រេចហើយនោះ Lexus ES 350 2015 ​បានភ្ជាប់មកនូវជាមួយសមាសភាព​ ៦ មាស៊ីន (V6) ខ្នាតរង្វាស់ ៣.៥ liter ត្រូវនឹងទំហំកម្លាំងម៉ាស៊ីន ២៦៨ សេះ ហើយប្រើប្រអប់លេខអូតូ ស្មើនឹង ៦ លេខ ។ រីឯតម្លៃរបស់រថយន្ដវិញគឺ ចាប់ពី ៣៩២០០ ដុល្លារ ។​

សូមបញ្ជាក់ឡើងវិញថា ម៉ូដែល ដែលកំពុងលើកឡើងនេះ មានលក្ខណៈប្រហាក់ប្រហាលគ្នាជាមួយ ម៉ូដែលមួយទៀតគឺ Lexus ES 300h ។ ហើយសម្រាប់ព៌ណនៃ រថយន្ដ មានជម្រើសច្រើន តាមការពេញចិត្ដ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ edmunds


Tags: Vehicle Lexus ES 350 2015