CamNews

ព័ត៌មានជាតិ 

ប្រើពូថៅ កាប់ក្បាលស្ដ្រីម្នាក់ ប្លន់យក មាសជិត១០តម្លឹង និងលុយមួយចំនួន

កោះកុង ៖ ស្ដ្រីម្នាក់ ត្រូវបានជនសង្ស័យ ប្រើពូថៅកាប់ចំក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅផ្ទះរបស់ខ្លួន នៅភូមិ៤ សង្កាត់ដងទុង ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ ដោយយក មាសជិត១០តម្លឹងនិងប្រាក់មួយចំនួនផងដែរ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ស្ដ្រីរងគ្រោះម៉េង សៃ អាយុ៥៣ឆ្នាំ បានប្រកាច់ស្លាប់ភ្លាមៗ ខណៈដែលជនសង្ស័យមិនមានគ្នាប៉ុន្មាននាក់ បានចូលទៅធ្វើសកម្មភាពប្លន់ ខណៈដែលមេឃ កំពុងភ្លៀង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចទាំងនគរបាលនិងអាវុធហត្ថបានចេញជួយអន្ដរាគមន៍និងពិនិត្យភ្លាមៗនៅកន្លែងកើតហេតុ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Koh Kong