CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ឯកភាព បញ្ជូនគ្រាប់ មីស៊ីល ៥០០០ ដើមទៀត ទៅអ៊ីរ៉ាក់

ព័ត៌មានអន្តរជាតិ ៖  ចាប់តាំងពីការ ឈ្លានពាន ពីក្រុមសកម្មប្រយុទ្ធ កំពុងតែក្តៅ គគុក នៅប្រទេស អ៊ឺ រ៉ាក់ សហ រដ្ឋអាម៉េរិក  ក៏ យល់ព្រមលក់សព្វាវុធ ដែលមានតំលៃ ៧០០ លានដុល្លារ ដោយបូករួម ទាំង គ្រាប់មីស៊ីល ប្រភេទ Hellfire ចំនួន ៥ពាន់គ្រាប់ថែមទៀត ទៅកាន់ទីក្រុងបាកដាដ ។

ដោយផ្អែក តាម សារព័ត៌មាន ស៊ីអិនអិន ទទួលបានសេចក្តីរាយការណ៍   ពី ភ្នាក់ងារ សហប្រតិបត្តិការ ការពារសុវត្ថិភាពអាម៉េរិក ឲ្យដឹងថា  រដ្ឋាភិបាល  អ៊ឺរ៉ាក់ បានស្នើសុំទិញ កាំជ្រួចមីស៊ីល ដែលអាចបាញ់ ចេញតាម ឧទ្ធម្ភាគចក្រ។

អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនលោក John Kirby បាន  ប្រាប់ដល់អ្នកយកការណ៍ថា សហរដ្ឋអាម៉េ រិក បានផ្តល់នូវកាំជ្រួចមីស៊ីល Hellfire ៧៨០ គ្រាប់ ដល់ អ៊ឺរ៉ាក់ម្តងរួចមកហើយ នៅក្នុងខែមករា ហើយ គម្រោងថ្មីនេះនឹងត្រូវបញ្ជូនមីស៊ីល ៣៦៦ គ្រាប់បន្ថែមទៀតនៅក្នុង ខែសីហាខាងមុខនេះ។

លោក   Kirby  បានបន្តទៀតថា កាំជ្រួច   ដែលនៅសល់ ជាច្រើនទៀត នឹងត្រូវបញ្ជូន មកតាម ក្រោយ ប៉ុន្តែលោកមិនទាន់ មានកាលវិភាគ ច្បាស់លាស់ក្នុងការដឹកបញ្ជូនមកនោះទេ ។កាលពីថ្ងៃចន្ទសប្តាហ៍ នេះ សមាជមួយបានរៀបចំឡើង ហើយបានបង្ហាញថា   មានការលក់ សព្វាវុធ បន្ទាប់ពីក្រសួង ការពារ ជាតិ អាម៉េរិកព្រមទទួលសំណើរបស់ប្រទេសអ៊ឺរ៉ាក់។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាល អ៊ីរ៉ាក់ បានស្ថិតចូលក្នុងសង្គ្រាមប្រដាប់អាវុធជាមួយពួកឧទ្ទាមឥស្លាម បំបែករដ្ឋនៅតាមព្រំដែន អ៊ឺរ៉ាក់ និង ស៊ីរី  ដែលពួកទាំងនេះបានគ្រប់គ្រង  ទីក្រុងមួយចំនួន មក ហើយ នៅអ៊ីរ៉ាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង ស៊ីអិនអិន


Tags: Int news Unt news Breaking news Word news