CamNews

កីឡា 

អ្នកការសែតរបស់ Washington Post ម្នាក់វិភាគព្រឹត្ដិការណ៍បរាជ័យ ប៉ាក់គីអៅ ក្រោមថ្វីដៃ Floyd

ព័ត៌មានកីឡា៖ រង្គោះរង្គើរខ្លាំងក្រៃលែង ជាមួយនឹងសេចក្ដីសម្រេចរបស់ អង្គចៅក្រមទាំង ៣ ក្រោយសម្រេចឲ្យ កីឡាករ Floyd Mayweather ឈ្នះ Manny Pacquiao ដោយពិន្ទុ ។ ទន្ទឹមនឹងសម្រេចដូចនោះផងដែរ លោក Gene Wang ដែលជាអ្នកសារព័ត៌មានរបស់អង្គភាពការសែត washington post បានធ្វើការ​រៀបរាប់ និងដំណាក់កាលវិភាគតាម ទឹកប្រកួតនីមួយៗ ទាំង ១២ ទឹក។ 

លោក Gene Wang ក៏បានអះអាថា អ្នកឈ្នះគឺ Floyd Mayweather ក្រោមការផ្ដល់ពិន្ទុរបស់ ចៅក្រមពីររូប​គឺ 116-112 និង មួយទៀត 118-110 ។ ដោយឡែក Floyd Mayweather បាន​វាយឆ្មក់ទៅកាន់ដៃគូររហូតដល់ទៅ ៦៧ ដងត្រូវចំនុចត្រង់ៗ នេះបើយោងតាមការបង្ហាញរបស់ ម៉ាស៊ីន CompuBox ។ ប៉ាក់គីអៅថ្វីត្បិតតែ​វាយចេញបានច្រើន ប៉ុន្ដែឃើញត្រូវបានល្អ បានតែ ៣ ទឹកប៉ុណ្ណោះក្នុងចំណោម ១២ ទឹកប្រកួត​ ដូច្នេះទាំងការ​ការពារ និង វាយ Floyd Mayweather ធ្វើបានច្រើនជាង ។

ប្រភពព័ត៌មានបានបន្ដទៀតថា គាត់បានវិភាគពីទឹកទី ១ រហូតដល់ ទី ១២ គឺថាមានតែ​ ៣ ទឹកតែប៉ុណ្ណោះ​ ដែលប៉ាក់គឺអៅធ្វើបានល្អ ច្រើន គឺទឹកទី ២,៤ និង ទី ៦ ដោយកីឡាករបានប្រើស្នៀតប្រយុទ្ធ វាយចំ ចំនុចច្រើន ខណៈដែល Floyd មិនបានព្យាយាមវាយតមមកវិញ ហើយដកថយច្រើនដែរ។ ប៉ុន្ដែការប្រយុទ្ធ​បន្ដ​ទៀត កីឡាករមិនសូវវាយត្រូវចំណុចល្អនោះទេ ត្រូវបាន Floyd គេចផុត រងជាប់ រហូតដល់ Floyd មានឱកាស​​​វាយឆ្មក់ មកវិញមួយៗចំត្រង់ៗ ចំណុចគោលដៅ។ Floyd គឺតែងតែ ព្យាយាមដកថយ ធ្វើឲ្យ ប៉ាក់គីអៅ ស្ទើរ​តែគ្មានឱកាសបានឈរក្បែ នឹងអាចបញ្ជូនកណ្ដាប់ដៃ ពេញមួយទំហឹង របស់ខ្លួនឡើយ។ នេះបើ​តាមការមើលឃើញ​ និងភាគពេញមួយចប់ការប្រកួត  ។ 

ទន្ទឹមនឹងការបង្ហាញនេះផងដែរ ប៉ាក់គីអៅ ក៏លាន់មាត់ផងដែរថា Floyd ព្យាយាមរត់គេចធ្វើឲ្យគាត់ ពិបាកធ្វើ​ការវាយប្រហារជាខ្លាំង ហើយម្យ៉ាងវិញទៀត​ដៃខាងស្ដាំ របស់គាត់ក៏មានបញ្ហាមិនទាន់បានព្យាបាលជា​សះ​ស្បើយនៅទេ​ ។ ហើយគាត់ក៏ប្រើដៃឆ្វេងច្រើនជាង ការប្រកួតរាល់ដង ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ washingtonpost


Tags: boxing news Manny Pacquiao