CamNews

ទេសចរណ៍ 

តំបន់អច្ឆរិយៈទាំងប្រាំពីរ

នៅក្នុងឆ្នាំ២០០៧ មានការបោះឆ្នោតជាសកលមួយដោយប្រជាជនទូទាំងពិភពលោក អំពីគំនិតរបស់ពួកគេទៅលើតំបន់នានានៅលើពិភពលោកដែលគេគិតថាជាតំបន់ដ៏
អស្ចារ្យដែលហៅថា អច្ឆរិយៈទាំងប្រាំពីរនៅលើពិភពលោកដែលមានដូចខាងក្រោមនេះ៖

១. ព្រៃនៅតំបន់ អាមាហ្សូន៖ ព្រៃនេះមានផ្ទៃក្រលា ៥.៥លានគីឡូមែត្រការេ ដែល
ត្រូវបានគេចាត់ទុកថាជាតំបន់អេកូឡូស៊ីដ៏សំខាន់នៅលើពិភពលោក។

២. ឆ្នេរ ហាឡុង (Halong Bay), វៀតណាម៖ គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់
អង្គការ UNESCO ដែលមានអាយុកាលជាង ៥០០លានឆ្នាំមកហើយ។

៣. ល្បាក់ជ្រោះ Iguazu, នៅអាហ្សង់ទីន នឹងប្រេស៊ីល៖ ត្រូវបានគេចាត់ទុកថាជា
កន្លែងដែលបានបង្កើតឡើងដែលព្រះជាម្ចាស់ដ៏យូរលង់ណាស់មកហើយដែល
មានទឹកហូរធ្លាក់ដែលធ្វើអោយអ្នកទេសចរណ៍មានចិត្តជ្រះថ្លា នឹងមានទេសភាព
គួរជាទីគួយគន់។

៤. កោះ ជេជ៊ូ (Jeju), កូរ៉េខាងត្បូង៖ គឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលបាន
កើតឡើងពីបំផ្ទុះភ្នំភ្លើង ហើយបានកកើតឡើងនៅក្នុងសមុទ្រជាមួយនឹងទ្រង់
ទ្រាយមូលដូចនំ។

៥. ឧទ្យានជាតិ គូមូដូ (Komodo), ឥណ្ឌូនេស៊ី៖ គឺជាកន្លែងដ៏អាថកំបាំងមួយអំពី
នាគ Komodo។

៦. Puerto Pricesa River, ហ្វីលីពីន៖ គឺជាផ្លូវទឹកដ៏វែងដែលមានប្រវែង ១០គីឡូមែត្រ,
តែអ្វីដែលជាលក្ខណៈពិសេសនោះគឺផ្លូវទឹកនេះស្ថិតនៅក្រោមរូងភ្នំដែលមានប្រវែង
ដ៏ទៅ១០គីឡូមែត្រ។

៧. ភ្នំ Table, អាហ្វ្រិចខាងត្បូង៖ គឺហាក់ដូចជាកន្លែងសំរាប់ព្រះជាម្ចាស់បង្កើតសំរាប់
ទ្រង់ធ្វើពិធីជប់លៀង នឹងសោយស្រា។


ដោយ វឌ្ឍនា