CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ មន្រ្តីយោធា ៣​ រូបស្លាប់ ក្នុងឧបទ្ទេវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ ព្រឹកថ្ងៃពុធនេះ នៅភាគខាងជើង

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីជាន់ខ្ពស់ ទំព័រសារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ អត្ថបទព័ត៌មានអោយដឹងថា យ៉ាងហោចណាស់ មន្រ្តីយោធា ៣ រូប  បាន ស្លាប់បាត់បង់ ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រ នៅថ្ងៃពុធនេះ នៅឯភាគខាងជើង រដ្ឋ Uttar Pradesh

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានបន្តអោយដឹងថា គ្រោះអកុសល មួយនេះ បានកើតឡើងទៅលើ ឧទ្ធ ម្ភាគចក្រយោធា Cheetah ក្នុងនោះ មានអ្នកដំណើរ ៣ នាក់ ២ នាក់ ជាពីលុត និងម្នាក់ផ្សេងទៀត ជាវិស្វ ករ តួយ៉ាង គ្រោះថ្នាក់បានកើតឡើង កាលពីវេលាម៉ោង ៧ និង ៤៥ នាទីព្រឹក (    ម៉ោងក្នុងស្រុក ប្រទេស ឥណ្ឌា) បន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាស ក្នុងនោះ​ ជាលទ្ធផល មនុស្ស ៣ នាក់គ្មាននរណាម្នាក់ មានឱកាសរស់រានមានជីវិតនោះទេ នេះបើយោងតាមសម្តីមន្រ្តីម្នាក់ សុំមិនបញ្ជេញឈ្មោះ ។

                                                             រូបភាព ឯកសារ

ដោយឡែក មន្រ្តីយោធាមួយរូបផ្សេងទៀត   គូស បញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើ បានជួបនឹងគ្រោះថ្នាក់ អំឡុងពេលដែលចេញប្រតិបត្តិការវាយប្រហារ ។​    យោង តាមសម្តីសាក្សី  បានឃើញហេតុការណ៍ផ្ទាល់ ភ្នែក អះអាងបញ្ជាក់ ដោយផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទូរទស្សន៍ក្នុងស្រុក TV  អោយដឹងថា ឧទ្ធម្ភាគចក្រ ខាងលើ បានជួបនឹងបញ្ហា នៃវិនាទី បន្ទាប់ពីបានហោះហើរ ភ្លាមៗនោះ ភ្លើង  ក៏បានឆាបឆេះ និងធ្លាក់ចុះ ផ្ទាល់តែម្តង ។ ការតាមដានស៊ើបអង្កេត ត្រូវបានមន្រ្តី មានសមត្ថកិច្ច បញ្ជាអោយតាមដានជាបន្ទាន់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia India Int news Breaking news Unt news Hot news Breaking news Mars BBC