CamNews

ព័ត៌មានអន្តរជាតិ 

MH17 បាញ់ទម្លាក់ ដោយម៉ីស៊ីល នៅអ៊ុយក្រែន ក្រោយមក MH4 ហោះកាត់ដែនអាកាស ស៊ីរី មានបញ្ហាប្រឈម ឬយ៉ាងណា ?

ព័ត៌មានអន្តរជាតិ ៖ មុន និង ក្រោយគ្រោះថ្នាក់ ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH17 នៅឯភាគខាងកើត ប្រទេសអ៊ុយក្រែន ដោយមានជំនឿជាក់ ថាបានបាញ់ទម្លាក់ ដោយគ្រាប់ម៉ី ស៊ីលពីសំណាក់ក្រុមឧទ្ទាម បំបែករដ្ឋ គាំទ្រ ប្រទេសរុស្ស៊ី   គេឃើញមានយន្តហោះ  របស់ក្រុមហ៊ុនអា កាសចរណ៍ មកពីជុំវិញពិភពលោក បានផ្អើលនាំគ្នា ហោះវៀង និងជៀសឆ្ងាយពីដែនអាកាសប្រទេស អ៊ុយក្រែនហើយ ស្របពេលដែល ៣ ថ្ងៃចុងក្រោយនេះ  បើតាមការ អោយដឹងពី  FlightRadar24 ភ្នាក់ ងារតាមដានចរាចរណ៍អាកាសចរណ៍ ទូទាំងពិភពលោកអោយដឹងថាយន្តហោះមួយគ្រឿងផ្សេងទៀត របស់ប្រទេស ម៉ាឡេស៊ី មានជើងហោះហើរ MH4 បានហោះ ឆ្ងាយ ពីដែនអាកាស ប្រទេស អ៊ុយក្រែន ខណៈបែរជាឃើញមានហោះកាត់​ ដែនអាកាស ប្រទេស   ស៊ីរី  វិញម្តង  ស្របពេលដែល ប្រទេសស៊ីរី វិបត្តិនៅក្នុងប្រទេស ក៏កំពុងតែជួបមាននូវបញ្ហាជាខ្លាំងដូចគ្នាដែរ ពោល សង្គ្រាមស៊ីវិល ហែកហួរអស់ រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ។

FlightRadar24 បញ្ជាក់បានថា  MH4  បាន ហោះកាត់ ដែនអាកាស    ប្រទេស  ស៊ីរី កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក្នុងដំណើរហោះប្រតិបត្តិការ ពី ទីក្រុង កូឡាឡាំពួរ ទៅទីក្រុង  ឡុងដ៍ ប្រទេសអង់គ្លេស ក្រោយពីមានការសំរេចចិត្ត បង្វែរដែនអាកាសហោះហើរ ទៅលើប្រទេស  ស៊ីរី ទីកន្លែង ដែលកំពុងតែ មានជម្លោះស៊ីវិលជាខ្លាំង ជាមួយនឹងបណ្តាក្រុម ឧទ្ទាម ងាកក្រឡេក  ទៅមើល  បណ្តាញទំនាក់ទំនង សង្គមឯណោះវិញ មានការសើចចំអក ក៏ដូចជា លេបខាយពាក្យសម្តី អោយ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ថាតើ អាចធនាបាន នូវសុខសុវត្ថិភាពទាំងស្រុង ឬក៏យ៉ាងណា ?

ជាការឆ្លើយតប អាកាសចរណ៍ ម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍ អះអាង  អោយដឹងថា ខ្លួនពិត ជាធានាបាន នូវការការពារ​ ដល់ផ្លូវរថ របស់យន្តហោះ MH4 ក្រោយពីបានសម្រេចចិត្តហោះកាត់ដែន អាកាសប្រទេសស៊ីរី បន្ទាប់ពីមានការអនុម័ត និង សម្រេចពី សមាគមអាកាសចរណ៍  ស៊ីវិលអន្តរជាតិ

ដែនអាកាស ប្រទេសស៊ីរី មិនអាចមានការរឹតបន្តឹងនោះទេ ខណៈជើងហោះហើរ MH4 ហោះកាត់ដែន អាកាសមួយនេះ សម្រេចយល់ស្របពី ICAO ដោយនៅក្នុងនោះ ក្រុមហ៊ុនបញ្ជាក់ក្តែងៗ អោយដឹងថា សុខសុវត្ថិភាព អ្នកដំណើរ និង ក្រុមនាវិក គឺជា កត្តាចម្បងបំផុត  និង ត្រូវបានយកចិត្តទុកដាក់ជា សំ ខាន់៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17