CamNews

ព័ត៌មានអន្តរជាតិ 

ថ្ងៃអាទិត្យ ម្សិលមិញ អាមេរិក វាយប្រហារ តាមអាកាស ៩ លើក កំទេច សម្បទា ក្រុមសកម្មប្រយុទ្ធ ខ្ទេចខ្ទី

ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បើតាមសេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា បានវាយប្រហារ កំទេច ក្បួនរថយន្ត ១០  គ្រឿង របស់ក្រុមសកម្មប្រ យុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម ក្នុងប្រតិបតិ្តការ វាយប្រហារ តាមអាកាស នៅឯភាគខាង ជើង ប្រទេស អ៊ី រ៉ាក់ តំបន់ ទំនប់ទឹក Mosul នេះបើតាមការអោយដឹងពីទំព័រ ប៊ីប៊ីស៊ី ។

មេបញ្ជាការ កងទ៏ព កណ្តាល គូសបញ្ជាក់អោយដឹងថា បណ្តាយន្តហោះ វាយប្រហារត្រូវបានប្រើប្រាស់ ឡើងក្នុងការវាយប្រហារ តាមអាកាស ១៤ ដងកន្លងមកនេះ  ក្នុងគោលបំណង ដើម្បីជាការគាំទ្រ ដល់ លទ្ធភាពមនុស្សធម៌ ការពារ ហេដ្ឋារចនាសម្ព័ន្ធ  ការពារសម្បទា សម្ភាភារៈបរិក្ខា ក៏ដូចជា ក្រុមបុគ្គលិក របស់សហរដ្ឋអាមេរិក ក៏ដូចជា  ធ្វើការគាំពារ  ដល់កងកម្លាំងប្រទេស  អ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងក្រុមសកម្មប្រយុទ្ធ ISIL ។

របាយការណ៍ បញ្ជាក់ថា រថយន្តជាច្រើនគ្រឿង  ក៏ដូចជា   ទីតម្រួតមួយកន្លែង របស់ក្រុមសកម្មប្រយុទ្ធ ISIL ត្រូវបានរងនូវការខូចខាត ក្រោយ ពី មានការវាយប្រហារ    ដោយនៅក្នុងនោះ មានការលើកឡើង យ៉ាងច្បាស់អោយដឹងថា គ្រាន់តែនៅអំឡុង ថ្ងៃអាទិត្យនេះ  មានការវាយប្រហារ តាមអាកាស ដល់ទៅ ៩ លើកឯណោះ ។

អំឡុង     ថ្ងៃអាទិត្យ ប្រធានាធិបតី សហ រដ្ឋអាមេរិក  បារ៉ាក់ អូបាម៉ា បានអះអាងបញ្ជាក់ ដល់សមាជិក​ សភាអោយដឹងថា លោក បានអនុញ្ញាត   អោយ មាន  ការវាយប្រហារ  តាម អាកាស នៅជិតទំនប់ទឹក Mosul កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ដូចគ្នាដែរ ដើម្បីជាជំនួយ   ដល់ កងកម្លាំងប្រទេសនេះ ក្នុង ការបំពេញលទ្ធភាព​ ចាប់យកត្រលប់មកវិញ នូវទំនប់ទឹក ដ៏ធំបំផុត ក្នុងប្រទេសមួយនេះ ។

គួរបញ្ជាក់ថា លោក អូបាម៉ា បានអនុញ្ញាត អោយមានការវាយប្រហារ តាមអាកាស ជាលើកដំបូង តាំង ពីថ្ងៃទី ៧ សីហា មកម្ល៉េះ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ក្រុមសកម្មប្រយុទ្ធ ISIL ក្រោយពីក្រុមឧទ្ទាម ដ៏ សកម្មមួយនេះ បានធ្វើការវាយប្រហារ ជា   ញឹកញាប់ នៅក្នុងប្រទេស ដោយបានរឹបអូស និង ដណ្តើម បានបណ្តាទីក្រុងធំៗមួយចំនួន ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news World news Breking news Unt news Iraq Obama US USA