CamNews

ព័ត៌មានជាតិ 

អាជ្ញាធរនិង គណៈកម្មាធិការ អន្ដរក្រសួង ជួបជាមួយ ប្រជាពលរដ្ឋ ពាក់ព័ន្ធការរៀបចំ ព្រលានយន្ដហោះ

ព្រះវិហារ ៖ ជុំវិញការតវ៉ា របស់ប្រជា ពលរដ្ឋ ចំនួន៧៨គ្រួសារ ពាក់ព័ន្ធទៅនឹងការ ប៉ះពាល់ទីលំនៅរបស់ ពួកគាត់ ដែលសាងសង់នៅលើដីរដ្ឋ ហើយចង់កន្លែង ដែលត្រូវរៀបចំព្រលានយន្ដហោះ ស្ថិតនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុង ព្រះវិហារ ខេត្ដព្រះវិហារនោះ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ អាជ្ញាធរ ខេត្ដព្រះវិហារ រួមសហការជាមួយគណៈកម្មាធិការអន្ដរជាតិក្រសួង បានរៀបចំវេទិកាសាធារណៈ ជួបជាមួយ ប្រជាពលរដ្ឋទាំងនេះ ដើម្បីទទួល យកយោបល់ មតិ និងការលើកឡើងផ្សេងៗរបស់ពួកគាត់ មុនពេលឈានទៅដល់ការរៀបចំ ព្រលានយន្ដហោះមួយនេះ ។

កិច្ចប្រជុំនៃការបើកវេទិកាសាធារណៈ ជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ទាំង៧៨ គ្រួសារខាងលើនេះ បានធ្វើឡើងក្រោមអធិប តីភាពអភិបាល ខេត្ដព្រះវិហារ លោកអ៊ុំ ម៉ារ៉ា ដោយឡែកខាងថ្នាក់ដឹកនាំ គណៈកម្មាធិការអន្ដរក្រសួងវិញ ដឹកនាំដោយលោកសេង លីម និងលោកសយ សុខាន់ ព្រមទាំង មន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា កិច្ចប្រជុំខាងលើនេះ អភិបាលខេត្ដព្រះវិហារ បានលើកឡើងពី ស្ថានការណ៍ទូទៅនៃលំនៅ ឋានរបស់ ប្រជាពលរដ្ឋនៅតំបន់នោះ ដែលនាំឱ្យគាត់មានការតវ៉ា ព្រោះគិតថា បានប៉ះពាល់នៅពេលដែលមានរៀបចំព្រលានយន្ដហោះនោះ ។

នៅក្នុងកិច្ចពិភាក្សាដដែលនេះ ថ្នាក់ដឹកនាំបានអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងអស់ បានឡើងមានមតិ និងលើកឡើងពីបញ្ហានានា ក៏ដូចជាសំណូមពរ ទាំងឡាយ ដើម្បីឱ្យថ្នាក់ដឹកនាំទទួលយកទៅដោះ ស្រាយនិងសុំគោលការណ៍បន្ដពីរាជរដ្ឋាភិបាល។

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh