CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក និយាយថាទេ ចំពោះ អ៊ីរ៉ង់ ក្នុងការចូលដៃ វាយកម្ទេច IS

ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ចន ឃឺរី នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា បានបដិសេធ ចំពោះ ការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងការប្រយុទ្ធប្រឆំាងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) ដែលនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ខណៈមានការបង្កើតឡើង នូវការសម្របសម្រួលជាអន្តរជាតិ ដើម្បី ចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆំាងនឹងក្រុមភេរវជននេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារ ទី   ១៦ ខែ កញ្ញា ឆ្នាំ២០១៤ថា ថ្លែងនៅទីកន្លែង ស្នាក់នៅ របស់អគ្គរដ្ឋទូតអាម៉េរិក ប្រចាំនៅទីក្រុង ប៉ារីស បន្ទាប់ពីកិច្ចប្រជុំ  អន្តរជាតិ លើបញ្ហាសន្តិសុខ និងសន្តិភាពនៅអ៊ីរ៉ាក់ លោក ចន ឃឺរី និយាយថា  « យើងមិនធ្វើការ   សម្រប សម្រួលណាមួយ ជាមួយ អ៊ីរ៉ង់នោះទេ»។


លោក ឃឺរី ត្រូវបានសារព័ត៌មាន ក្នុងស្រុកបារំាងដកស្រង់សម្តីថា    « ខ្ញុំគ្មានគំនិតអ្វីដែលត្រូវបកស្រាយ ចំពោះអ្វី ដែលពួកគេបានលើកឡើង អំពីការពិភាក្សាណាមួយថា  នឹង    ត្រូវចូលរួម ឬក៏មិនចូលរួមនោះ ទេ»។


សូមបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោក ឃឺរីនេះ បានធ្វើឡើង  បន្ទាប់ ពី  មេដឹកនាំកំពូល អ៊ីរ៉ង់ លោក អាយ៉ាតូឡា ខាមីណេ បាននិយាយថា អ៊ីរ៉ង់សូមបដិសេធ  ចំពោះការអញ្ជើញរបស់អាម៉េរិក ដើម្បី ចូលរួមសម្របសម្រួល ក្នុង ការ  ប្រយុទ្ធ  ប្រឆំាងនឹងក្រុមឧទ្ទាម  រដ្ឋឥស្លាម ខណៈក្រុមបះបោរទំាងនោះ បានរឹបអូសយកទីក្រុងធំៗ នៅភាគខាងជើងអ៊ីរ៉ាក់ និងស៊ីរី និងការគម្រាម  កំហែង ចំពោះការបង្កើត រដ្ឋ ឥស្លាម នៅក្នុងតំបន់ ។

-   អាន   ៖  អាមេរិក បើកការវាយប្រហារ តាមអាកាស មិនញញើតដៃ ដើម្បីគាំទ្រ និងគាំពារ ដល់កម្លាំង យោធា ពីការវាយប្រហារ

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គូហ្គល ខេមញូវ


Tags: Int news World news Breking news Unt news Iraq Obama US USA James Foley David Haines