CamNews

ព័ត៌មានអន្តរជាតិ 

ជាង ១ ខែ ក្រោយធ្លាក់យន្តហោះ សាកសព បានមកដល់ មាតុប្រទេសវិញហើយ

ព័ត៌មានអន្តរជាតិ ៖ សាកសពជនរងគ្រោះ ជនជាតិម៉ាឡេស៊ី ២០ នាក់ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH17 នៅឯប្រទេស អ៊ុយ ក្រែន កាលពីអំឡុងខែ កក្កដា កន្លងទៅនេះ បានធ្វើមាតុភូមិ និវត្តន៍ មកដល់មាតុប្រទេសវិញហើយ ស្របពេលដែល​ ប្រទេសម៉ាឡេស៊ី បាននឹងកំពុង ធ្វើការកាន់ទុក្ខទូទាំងប្រទេសនេះបើតាមការអោយ ដឹងពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

ប្រភពដដែលបញ្ជាក់ថា យន្តហោះ ដឹកសាកសពធ្វើមាតុភូមិ និវត្តន៍ខាងលើ  បាន ហោះចាកចេញពី ទីក្រុង Amsterdam និងបានចុះចត ដោយសុវត្ថិភាព នៅទីក្រុង កូឡា ឡាំពួរ  ប្រទេស ម៉ាឡេស៊ី នៅ វេលាម៉ោង ១០ (ម៉ោងក្នុងស្រុក) ។ ការបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលដង ត្រូវបានគេ មើលឃើញ សឹងតែគ្រប់ទីកន្លែងក្នុងប្រទេស ជាសញ្ញាណបញ្ជាក់ ពីការកាន់មរណទុក្ខ  បាត់បង់ អាយុជីវិត  ពល រដ្ឋស្លូតត្រង់ ម៉ាឡេស៊ី ទាំងនេះ ។

គួរបញ្ជាក់ថា យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH17 ត្រូវបានគេជឿថាបាញ់ទម្លាក់ ដោយប្រើ ម៉ីស៊ីល ពីសំណាក់ ក្រុមឧទ្ទាមផ្តាច់រដ្ឋ គាំទ្រ ប្រទេស ម៉ាឡេស៊ី ដែលមានមូលដ្ឋាន  នៅឯ ភាគខាងកើត ប្រទេស អ៊ុយក្រែន ក៏ប៉ុន្តែ ក្រុមឧទ្ទាមមួយនេះ បានធ្វើការបដិសេធ ជា ដាច់ ខាត ក្នុង ការលើកឡើងយ៉ាងដូច្នេះ ។ គួររំឭកថា ក្រុមមនុស្ស ទាំងអស់មាន គ្នា   ដល់ទៅ ២៩៨  នាក់ រួមមាន អ្នកធ្វើដំណើរ ក៏ដូចជា ក្រុមសហសេវិក បានស្លាប់បាត់បង់ជីវិត ទាំងអស់គ្នា ក្នុងគ្រោះថ្នាក់ធ្លាក់យន្ត ហោះ ប្រភេទ Boeing 777 មួយនេះ កាលពីថ្ងៃទី ១៧ កក្កដា កន្លងទៅ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news MH17 MH370 Malaysia