CamNews

បច្ចេកវិទ្យា 

Samsung Galaxy A ទូរស័ព្ទជំនាន់ថ្មី សម្រាប់មនុស្សទាន់សម័យ

 

បច្ចេកវិទ្យា ៖ ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងថា   Samsung Galaxy A ជាទូរស័ព្ទស្មាតហ្វូន សម្រាប់មនុស្សសម័យថ្មីដែលបានរចនាយ៉ាងផ្ចិតផ្ចង់ជាទីបំផុតលើរូបរាង ដ៏ស្តើងស្រស់ស្អាត ជាមួយ តួ ស្រោប  ដោយលោហៈដ៏រឹងមាំរួមនឹងការផ្សាភ្ជាប់ បទពិសោធន៍ដ៏ប្រសើរផ្សាភ្ជាប់ទៅនឹងបណ្តាញសង្គម និងកម្មវិធីប្លែកៗជាច្រើន ដែលសុទ្ធសឹង  តែបម្រើផលប្រយោជន៍ ដែលមិនអាចខ្វះបាន ។  វាជាទូរស័ព្ទ ដែល អាចផ្តល់នូវអ្វី កាន់តែអស្ចារ្យមួយកម្រិតទៀតដល់មនុស្សជំនាន់ថ្មី និងយុវវ័យដែលចូលចិត្តស្ទាយកាលីបប្លែកៗ។


តើទូរស័ព្ទ Samsung Galaxy A ស៊េរី មានអ្វីជាពិសេសដែលធ្វើឲ្យពិភពយុវវ័យភ្ញាក់ផ្អើល  ?   ខាងក្រោម នេះ គឺលក្ខណៈពិសេសសង្ខេប ដែលអ្នកមិនអាចមើលរំលង។

អេក្រង់

បំពាក់ដោយបច្ចេកវិជ្ជាអេក្រង់ Super AMOLED ច្បាស់ឥតខ្ចោះដូចធម្មជាតិ និងផ្តល់ពណ៌  ដិ ត ច្បាស់ ទោះបី មើលក្រោមពន្លឺថ្ងៃ។

រចនារូបរាង

Galaxy ស៊េរី A ជាម៉ូឌែលទូរស័ព្ទរាងស្តើងជាងគេ  បំផុតរបស់ Samsung ជាមួយការរចនារាង ដ៏កាលីប ព័ទ្ធ ដោយលោហៈ ហើយមានជម្រើសនៃពណ៌ជាច្រើនសម្រាប់យុវវ័យ  ដើម្បីបង្ហាញនូវស្ទាយ ជីវិតដ៏រីក រាយ របស់ខ្លួន។

ថតរូប Selfie បែបថ្មី

ថតរូប Selfie បែបថ្មី ច្បាស់ល្អដាច់គេជាមួយកាមេរ៉ាមុខ ទំហំ 5 មេហ្គាភិក  សែល ជាមួយកម្មវធី ថតរូប ប្លែកដូចជា Wide Selfie, Palm Selfie, Animated GIF,   Beauty Face  Features និង Rear-cam Selfie ជាដើម។

សមត្ថភាពប្រព័ន្ធដំណើរការ

Galaxy ស៊េរី A មានអង្ក  ច ងចាំ រហូតដល់ 16GB និងបំពាក់ដោយ  Quad Core 1.2 GHz, LTE DS/3G DS: A53 1.5GHz Quad + A  53  1.0GHz Quad,   LTE SS: A15   1.8GHz  Quad  + A7 1.GHz Quad processor សម្រាប់ប្រើកម្មវិធីច្រើនក្នុងពេលតែមួយ និង   អ៊ីនធើណិតល្បឿនលឿន។ ពិសេសជាង នេះ ទៅទៀត ទូរស័ព្ទស៊េរី នេះ ភ្ជាប់    មក  ជា មួយ Galaxy devices ដែលមានកម្មវិធី Ultra-Power Saving Mode, Private Mode និង Multiscreen ផងដែរ។


ល្បីថា Samsung Galaxy A មានរហូតដល់ទៅ ៣ ស៊េរី ដើម្បីបំពេញតម្រូវការរបស់យុវវ័យ ដូចជា Sam- sung Galaxy A3 Galaxy A5 និង Galaxy A7 ដែលនឹងដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជា ក្នុងពេល ឆាប់នេះ។ យើងរង់ចាំស្ទាបផ្ទាល់ទាំងអស់គ្នា ថាតើ Samsung Galaxy A នីមួយៗ មានលក្ខណៈពិសេស និងកាលីបយ៉ាងណា ហើយមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ រវាង A3 A5 និងA7 នេះ!

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូបគ្រប់ទី កន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើង   កំពុងតែ ផ្លាស់ប្តូរឲ្យកាន់តែប្រសើរ ឡើងនូវពិភពទូរទស្សន៍ ស្មាត ហ្វូន កុំព្យូទ័រ   ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន   ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង  ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ     ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន  286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយ មានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com។

ប្រភព ៖ Samsung Cambodia

 

 

 


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A