CamNews

ព័ត៌មានជាតិ 

វីដេអូ និង​រូប​ភាពអំពី​ករណី​បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ

លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ត្រូវឃាតករបាញ់ សម្លាប់ភ្លាមៗ ពេល
កំពុងចុះទិញផ្លែឈើ នៅហាងលក់ ផ្លែឈើឈ្មោះស្រីមុំ ក្បែរបងស្តាតអូរឡាំពិក ស្ថិតក្នុងសង្កាត់
ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នាវេលាម៉ោង ៧ និង១៨នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះមានភរិយាឈ្មោះ តាំង គឹមឆេង ជាថៅកែហាងពេជ្រ​ហុងកុង នៅជិតផ្សារថ្មី។ លោក ជួន ណារិន្ទ បានបញ្ជាក់ថា ករណីបាញ់សម្លាប់នេះ អាចផ្តើម​ចេញពីរឿងគំនុំ។ សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងផងដែរថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងចិត្តជា​សត្វតិរិច្ឆានបាញ់ត្រូវចំនួន ៦គ្រាប់។

ជនរងគ្រោះ លោក អ៊ឹង ម៉េងជឺ និងភរិយាលោកស្រី តាំង គឹមឆេង ត្រូវបានអ្នកស្គាល់អះអាងថា រូបលោកឧកញ៉ា និងភរិយា ជាមនុស្សស្លូតត្រង់ និងចូលចិត្តធ្វើបុណ្យទាន។ ជាពិសេសលោក​បានធ្វើផ្ទះទេវតាជាច្រើនជូនចាស់ជរា និងគ្មានទីពឹងនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ពេលធ្វើដំណើរទៅណាមកណា មិនដែលមានអង្គរក្ស ឬ​អ្នកការពារនោះទេ ពោលទៅណាមកណាមកណា តែពីរអ្នកភរិយាប៉ុណ្ណោះ។

 សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានយកទៅកម្តល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោកនៅភូមិ​បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

រូប​ភាព​នៅ​កន្លែង​កើត​ហេតុ ៖

ឧកញ៉ា អ៊ឹង ម៉េងជឺ និង ភរិយា ពេលចុះប្រគល់ផ្ទះទេវតា ជូនចាស់ជរា

ប្រភព ៖ ដើម​អំពិល


Tags: ឧកញ៉ា អ៊ឹង ម៉េងជឺ សម្លាប់ ឃាតកម្ម