CamNews

កីឡា 

Man United កំពុងត្រៀមលុយ ប្រជែងជាមួយ Arsenal លើទីផ្សារ ខ្សែប្រយុទ្ធ Real Madrid ម្នាក់ទៀតហើយ

ព័ត៌មានកីឡា៖ Man United បានកំពុងតែចូលខ្លួនជ្រៀតជ្រែកជាមួយ Arsenal ជាបន្ដទៀតហើយលើទីផ្សារ​ដេញថ្លៃកីឡាករ ខ្សែប្រយុទ្ធ Real Madrid គឺ Karim Benzema ដែលរៀបចំកញ្ចប់ថវិការរួចជាស្រេចគឺ ៤០ លានផោន ។ 

ប្រភពព័ត៌មានបានចុះផ្សាយឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានធ្វើការទាក់ទង ស៊ើបសួរលើដំណឹងផ្ទេរ​ចេញកីឡាករ Karim Benzema អស់រយៈពេលជាយូណាស់មកហើយ ហើយដំណឹងនេះក៏កាន់តែខិតជិតផងដែរ ប៉ុន្ដែសេចក្ដីសម្រេចមិនទាន់នឹងចេញជាផ្លូវការផងស្រាប់ តែ Man United ប្រកាសលូកដៃ ដេញថ្លៃ​ជាសារធារណៈ ដោយហ៊ានឲ្យថ្លៃដល់ទៅ ៤០ ផោន ។ 

Man United ក្នុងរដូវកាលថ្មីនេះ កំពុងតែត្រៀមខ្លួនចាយលុយ យ៉ាងច្រើនដើម្បីទិញចូលកីឡាករ​ខ្លាំងៗ ហើយម្យ៉ាងវិញទៀតក្រុមក៏ កំពុងតែ លេចធ្លោជាងគេផងដែរ រឿងទំនាក់ទំនងទីផ្សារកីឡាករដែលត្រូវផ្ទេរចេញ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ footballfancast


Tags: Sport News Real Madrid