CamNews

យានយន្ត 

Kawasaki KX 85 សូមបង្ហាញពី រូប​រាង​តូច​សង្ហា និង​កម្លាំង​ខ្លាំង​មហិមា(video)

Kawasaki គឺជាក្រុមហ៊ុនផលិតម៉ូតួដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា លើសពី​នេះដោយ​សាតែ​ប្រជា​ប្រិយ​​ភាពកើនឡើងដូច្នោះ ក្រុមហ៊ុន​សូមធ្វើការ​បង្ហាញ​ប្រភេទម៉ូតូមួយគ្រឿងទៀតនោះគឺ Kawasaki KX 85 សម្រាប់ឆ្នាំ ២០១៤។ 

តើលោកអ្នកធ្លាប់បានស្គាល់ Kawasaki KX 85 ហើយរឺនៅ?​ 

ជាការពិតណាស់ ស្របពេលការវិវត្ដន៍សម័យកាលកាន់តែជឿនលឿន ក្រុមហ៊ុនបានខិតខំប្រឹងប្រែង បង្កើត​ស្នាដៃឲ្យកាន់តែប្រសើឡើងៗ ដើម្បីប្រកួតប្រជែងទីផ្សារ មិនត្រឹមតែប៉ុណ្ណោះ ដើម្បី​បំពេញ​តម្រូវការ​អតិថិ​ជន​​​​ទៀតផង ហេតុដូចនេះហើយ​ជាការ​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ចាំបាច់​នេះ​​ Kawasaki KX 85​  ពិត​​ជា​​អាច​​សម្រេច​​​បំណង​បាន និង កាន់​តែជួយ​បង្កើន​នូវ​ទំនុក​ចិត្ដ​ក្នុងការ​ធ្វើ​ដំណើរ​ថែម​ទៀត។ សម្រាប់​​​​លក្ខណៈ​​ពិសេស​​​​​​របស់​ Kawasaki KX 85 គឺត្រូវ​បាន​​គេ​បង្កើត​​ឡើង​​​​មក​​ជា​​​មួយ​​​សមត្ថភាព​​​កម្លាំង​ម៉ាស៊ីន ​៨៥ សេសេ ប្រើ​​ស៊ឺប៉ាប់​ ២ ដើម​ អមនិងដំណាក់កាលម៉ាស៊ីន ៦ លេខ ប្រើថា​ពល ​Carburettor ​ដែល​អាចរត់​បាន​ល្បឿន​ប្រហែល ១២៨ គ.ម ក្នុងមួយម៉ោង។ ចំណែកតម្លៃវិញគឺ ៤៦៣១ យូរ៉ូ។ 










ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖​ Topspeed 

 


Tags: Vehicle 2014 Kawasaki KX85