CamNews

ព័ត៌មានអន្តរជាតិ 

"ជូនតាមសំនូមពរ" អាមេរិក ដឹកមុខវាយប្រហារ តាមអាកាស កំទេចឬសគល់ ISIS ចេញពីក្រុង

ព័ត៌មានអន្តរជាតិ ៖ យោធា សហរដ្ឋអាមេរិក អះអាងអោយដឹងថា សហរដ្ឋអាមេរិក បាន បើកការវាយ ប្រហារតាមអាកាស ប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម នៅក្នុងទីក្រុង Tikrit   ប្រទេស អ៊ីរ៉ាក់ ។​


បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ៖ ការវាយប្រហារខាងលើនេះ អាមេរិកធ្វើ ឡើងដោយជូនតាមសំណូមពរ ដល់ប្រទេស   អ៊ីរ៉ាក់  បន្ទាប់  ពី នាយករដ្ឋមន្រ្តី ប្រទេស អ៊ីរ៉ាក់ លោក Haider al-Abadi ស្នើអោយអាមេរិក ចូលខ្លួន    ប្រើអន្តរាគមន៍ផ្តល់ជាជំនួយដល់ខ្លួន ។ ប្រមុខយោធា សហរដ្ឋអាមេរិក លោក James Terry អោយដឹងថា ៖ ការវាយប្រហារខាងលើ គឺមាននិន្នាការខ្ពស់ ក្នុង ការកំទេចឬសគល់ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS ។


មកទល់នឹងបច្ចុប្បន្នភាព រដ្ឋាភិបាល វ៉ាស៊ិនតោន ពុំទាន់មានការជាប់ពាក់ព័ន្ធ ទៅនឹងប្រតិបត្តិការនៅ ក្នុងក្រុង Tikrit នៅឡើយទេ ។ លោក Terry មេបញ្ជាការ ប្រតិបត្តិការ   ពិសេស ដឹកមុខដោយអាមេរិក នោះបញ្ជាក់អោយដឹងថា ៖ ការវាយប្រហារកំទេច ឬសគល់ IS គឺធានា  អោយបាននូវការខូចហេដ្ឋារច នាសម្ព័ន្ធតិចបំផុតតាមតែអាចធ្វើទៅបាន ។ សេចក្តីរាយការណ៍ ពីសេចក្តីថ្លែងការណ៍ យោធាអាមេរិក អោយដឹងថា ៖ ប្រតិបត្តិការវាយប្រហារ តាមដីគោក ក៏បានចាប់ផ្តើមសាជាថ្មី នៅថ្ងៃពុធ នេះគោលដៅ កំទេច IS ខណៈ លទ្ធភាព ក្នុងការវាយប្រហារ គាំទ្រដោយ កងកម្លាំងចម្រុះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA 50 cent