CamNews

ឥណ្ឌាជាប់ចំណាត់ថ្នាក់ លេខ៣ ដែលមានពលរដ្ឋ កើតរោគអេដស៏ ច្រើនជាងគេ លើពិភពលោក

បុមបៃ៖ ឥណ្ឌា ជាប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេស នៅលើពិភពលោក ដែលមានអ្នក កើតរោគអេដស៏ ច្រើនជាងគេ ។

របាយការណ៍មួយចេញដោយ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មានពលរដ្ឋឥណ្ឌា ប្រមាណ២,១លាននាក់ ដែលបានឆ្លងវីរុសហ៊ីវ ។ នេះជាតួលេខមួយ ដែលខ្ពស់ជាងគេបំផុត ដោយជាប់ចំណាត់ថ្នាក់លេខ៣លើលោក។ នៅក្នុងរបាយការណ៍បានឲ្យដឹងថា ពលរដ្ឋប្រមាណ ១៩លាននាក់ ក្នុងចំណោម ពលរដ្ឋ២៥លាននាក់ ដែលបានឆ្លងជំងឺអេដស៏ ដោយពួកគេ មិនបានដឹងអំពីការឆ្លង នោះនៅឡើយទេ ហើយមាន មេរោគផ្សេងៗ លាយឡំ និងវីរុសហ៊ីវ ។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា តាមផែនការរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ករណីជំងឺ អេដស៏នេះ នឹងត្រូវលុបបំបាត់ រហូតដល់ឆ្នាំ២០៣០ ខាងមុខ។

អង្គការសហប្រជាជាតិបានឲ្យដឹងថា ផ្អែកតាមការស្រង់ទិន្នន័យ នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ជាតំបន់ដែលមាន អ្នកឆ្លងជំងឺអេដស៏ច្រើន បន្ទាប់ពី តួលេខខ្ពស់បំផុត ត្រូវបានរកឃើញ នៅទឹកដីអាហ្រ្វិកនោះ ។
តាមការប៉ាន់ប្រមាណ ក្នុងឆ្នាំ២០១៣ មានអ្នកកើតជំងឺ អេដស៏ប្រមាណ៤,៨លាននាក់ ។ ក្នុងនោះ ចិន ឥណ្ឌា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃឡង់ដ៏ និងវៀតណាម មានរហូតដល់ ៩០ភាគរយនៃអ្នក ដែលមានផ្ទុកវីរុសហ៊ីវ នៅក្នុងតំបន់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: international news