CamNews

កីឡាអន្តរជាតិ 

ប៉ាក់គីអៅ វាយបកពាក្យសម្ដីខ្លាំងៗ ឆ្លើយតបទៅកាន់វីដេអូ ដែល Floyd បានបង្ហោះ

ព័ត៌មានកីឡា៖ កាលពីមួយរយៈពេលមុន Floyd បានបង្ហោះ វីដេអូខ្លីមួយដែលសម្ដែងឡើយ ក្រោមរូបភាព​ខកចិត្ដ និងស្ដីបន្ទោសកីឡាករ​ ប៉ាក់គីអៅ ដោយឥរិយាបថសកម្មភាពជាមួយនឹងការទះកំផ្លៀងលើរូបសំណាក​ មួយ​ដែលចាត់ទុក ប៉ាក់គីអៅ ។ 

សកម្មភាពព្រមទាំង ពាក្យសម្ដីដែល Floyd សម្ដែងឡើង បានធ្វើឲ្យលោក ប៉ាក់គីអៅមានប្រតិកម្ម និង វាយ​បកពាក្យសម្ដី​ចំអកឡកឡើយគួជាទីឈឺចាប់បំផុត ត្រលប់មកវិញថា " យើងទាំងអស់គ្នាគួរតែយល់និងស្គាល់ច្បាស់ពី Floyd ហើយ ដោយតាមរយៈជីវប្រវត្ដិគ្រួសាររបស់គាត់។ គាត់កើតចេញពីត្រកូលគ្រួសារមួយ ដែល​ធ្លាប់ជាទណ្ឌិត ហើយរូបគាត់ក៏ជាអតីតទណ្ឌិតម្នាក់ផងដែរ ដូច្នេះ ​យើងមិនចាំបាច់បន្ទោស គាត់នោះទេ ពីព្រោះទង្វើដែល​គាត់បានធ្វើនោះគឺគ្រាន់តែ ជាការបង្ហាញពីផ្នែកមួយនៃ តម្លៃអប់រំដែលគាត់មានតាំងពីក្មេងមកម្ល៉េះក្នុងគ្រួសារ។ បន្ថែមពីលើនេះទៅទៀត វាគ្រាន់តែជា ការដាស់តឿនបង្ហាញខ្ញុំឲ្យចាំឡើងវិញពីអ្វីដែលគាត់ធ្លាប់បានធ្វើកន្លងមក ចំពោះប្រពន្ធ របស់គាត់ ។ ហើយខ្ញុំសង្ឃឹមថា គាត់នឹងមានពេលវេលា ដើម្បីសញ្ជឹងគិតឡើងសារជាថ្មី ចំពោះ​ជីវិតរបស់គាត់​ ហើយនឹងបាបកម្មកន្លងមកដែលគាត់បានប្រព្រឹត្ដ។ " នេះយោងតាមការបង្ហាញពី ក្រុមមន្ដ្រី​ព័ត៌មានផ្លូវការរបស់ប៉ាក់គីអៅ ផ្ទាល់។ 

អាន៖ Floyd បញ្ចេញកំហឹង ទះកំផ្លៀង ស្ដីបណ្ដោសជាខ្លាំងចំពោះប៉ាក់គីអៅ តាមរយៈរូបសំណាក់ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ fightnews


Tags: boxing news Manny Pacquiao Floyd