CamNews

កីឡា 

កីឡាករ Liverpool គ្រោងនឹង​​​​​​​ បដិសេធចោលសំណើរបស់ក្រុម ក្រោយពីមានការលូកដៃពី Arsenal

ព័ត៌មានកីឡា៖ កីឡាករវ័យក្មេងរបស់ Liverpool លេងក្នុងតំណែង ខ្សែស្លាបឈ្មោះថា Raheem Sterling​ ​គ្រោងនឹងធ្វើការបដិសេធចោលនូវដំណោះស្រាយផ្ដល់របស់ក្រុម សម្រាប់រដូវកាលកិច្ចកុងត្រាបន្ដ បន្ទាប់​ពីមានការលូកដៃពី សំណាក់ក្រុមកំភ្លើងធំ Arsenal ។​

Raheem Sterling​ វ័យទើបតែ ២០ ឆ្នាំដែលមានឈ្មោះ បោះសម្លេងល្បីរន្ទឺក្នុងទឹកដីអង់គ្លេស នៃក្រុម Liverpool គ្រោងនឹង​មិនទទួលយក នូវសំណើរផ្ដល់ឲ្យពីក្រុម នូវលិខិតកិច្ចកុងត្រាថ្មីដែលមានតម្លៃត្រឹម ១៨០០០០ ផោនក្នុងមួយសប្ដាហ៍ ខណៈដែលកិច្ចកុងត្រាចាស់ មានសុពលភាព​ត្រឹមតែ ឆ្នាំ ២០១៧ ។​

យោងតាមការចុះផ្សាយរបស់គេហទំព័រ កីឡា​អន្ដរជាតិ​មួយ​បានលើកឡើងថា​ បញ្ហាដែលគួរឲ្យ​ព្រួយ​បារម្មណ៍សម្រាប់ Liverpool នេះ ត្រូវបានបង្កឡើងដោយ វត្ដមានរបស់ក្រុម Arsenal ចូលខ្លួនមកជ្រៀត​​ជ្រែក ដោយលោក Arsene Wenger ធ្លាប់បានបំផុសបំផុលគំនិត​ ដោយលើកឡើងថា គាត់នឹងគ្រោង​ចាយលុយយ៉ាងច្រើនជាមួយ Raheem Sterling នាផុតរដូវកាលកុងត្រាចាស់​ ដោយអូសទាញចូល​មក​​កាន់ ទឹកដី Arsenal ។ សារសម្ដីប៉ុន្មានម៉ាត់ នេះបានធ្វើឲ្យភ្ញាក់ផ្អើលដល់ បណ្ដាញអ្នកសារព័ត៌មាន ទាំង​ក្នុង និង ក្រៅស្រុក ហើយក៏ធ្វើឲ្យ Liverpool ទាំងថ្នាក់ដឹកនាំ និង​ អ្នកគាំទ្រមានការព្រួយបារម្មណ៍ នឹងការ​ផ្ដល់ឲ្យនេះណាស់ ។ 

ប្រភពបានចុះផ្សាយទៀតថា Arsenal ក៏គ្រោងនឹង បញ្ចេញកីឡាកររបស់ ខ្លួនម្នាក់ដែរគឺ​​ Theo Walcott ដើម្បីមាន ឱ​កាសដាក់​ Raheem Sterling បញ្ចូលបាន ។ 

ទន្ទឹមនឹងការលើកឡើងដូច្នេះ ថ្នាក់ដឹកនាំ​ក្រុម Liverpool បាន​ទទួចប្រាប់ទៅ​អ្នកការសែតថា ប្រសិនជាពេល​អនាគត់ទៅមុខពិតជា​មានរឿងដូច្នោះមែន នោះវា​នឹងវាគឺជារឿងមួយដ៏គួរឲ្យព្រួយបារម្មណ៍បំផុត​សម្រាប់ក្រុម ព្រោះ​ Raheem Sterling គឺជាកីឡាករដែលមានសមត្ថភាព អាចជំនួស Staven Garath បាន ។ 

កីឡាករ Theo Walcott ដែល Arsenal គ្រោងនឹងបញ្ចេញនារដូវកាលខាងមុខ​


Tags: Sport News liverpool Arsenal Raheem Sterling