ត្បូងឃ្មុំ ៖ ពេលកំពុងធ្វើដំណើរតាមរថ យន្ដឆ្ពោះទៅខេត្ដមណ្ឌលគិរី ដើម្បីបំពេញ បេសកកម្មការងារ របស់ខ្លួននៅទីនោះស្រាប់ តែជួបសំណាងអាក្រក់ បណ្ដាលឱ្យរថយន្ដ បែកកង់រេចង្កូតក្រឡាប់ ធ្លាក់ពីលើផ្លូវស្លាប់ និងរបួសមន្ដ្រីរាជបណ្ឌិតសភាកម្ពុជា ៥នាក់ រីឯរថយន្ដដែលធ្វើដំណើរនោះរងការខូច ខាត ស្ទើរទាំងស្រុង ។
គ្រោះថ្នាក់ចរាចរដោយសាររថយន្ដបែក កង់រួចក្រឡាប់ធ្លាក់ពីលើផ្លូវខាងលើនេះបាន កើតឡើង កាលពីវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ស្ថិតនៅ ចំណុចចំការកៅស៊ូរដ្ឋ ក្នុងភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្ដត្បូង ឃ្មុំ ។
ក្នុងគ្រោះថ្នាក់ចរាចរខាងលើនេះបាន បណ្ដាលឱ្យជនរងគ្រោះម្នាក់ដែលអង្គុយពី ក្រោយអ្នកបើករថយន្ដ ស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ រីឯជនរងគ្រោះ៤នាក់ផ្សេងទៀត រងរបួសធ្ងន់ពីរនាក់និងស្រាលពីរនាក់ ក្នុង នោះអ្នករងរបួសធ្ងន់ម្នាក់ ត្រូវបានសាច់ញាតិ របស់ពួកគេ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យក្នុង ប្រទេសវៀតណាម ខណៈដែលអ្នក រងរបួសធ្ងន់ម្នាក់ទៀត កំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។
ស្នងការនគរបាលខេត្ដត្បូងឃ្មុំ លោកឧត្ដម សេនីយ៍ ម៉ៅ ពៅ បានថ្លែងបញ្ជាក់ថា ជន រងគ្រោះទាំងអស់ មានគ្នា៥នាក់ បានធ្វើ ដំណើរតាមរថយន្ដមួយគ្រឿងម៉ាក មីស៊ុយ ប៊ីស៊ី ពាក់ស្លាកលេខ ភ្នំពេញ 2N5819 បានក្រឡាប់ធ្លាក់ពីលើផ្លូវពេលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បណ្ដាលឱ្យស្លាប់និង របួសទាំង៥នាក់ ។
លោកឧត្ដមសេនីយ៍ស្នងការ បានបញ្ជាក់ ថា ក្រោយទទួលបានព័ត៌មាននៃគ្រោះថ្នាក់ ចរាចរខាងលើនេះ លោកបានបញ្ជូនកម្លាំង នគរបាលទៅជួយអន្ដរាគមន៍ តាមរយៈការ ជួយដឹកជនរងគ្រោះដែល រងរបួស ធ្ងន់ស្រាល ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ដកំពង់ ចាម រីឯសពជនរងគ្រោះនោះ ត្រូវបានថ្នាក់ ដឹកនាំរាជបណ្ឌិតសភាកម្ពុជា ឱ្យដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
តាមការបញ្ជាក់របស់លោកស្នងការ ជន រងគ្រោះទាំង៥នាក់ គឺមន្ដ្រីបម្រើការងារនៅ រាជបណ្ឌិត សភាកម្ពុជា ។
មន្ដ្រីនគរបាលមូលដ្ឋានស្រុកមេមត់ បាន ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅនឹង កន្លែងកើតហេតុនោះ ឈ្មោះប៊ុន ធឿន អាយុ ៤០ឆ្នាំ ទី២ អ្នកបើករថយន្ដឈ្មោះឯម សុវណ្ណ រ៉ា អាយុ៤៥ឆ្នាំ រងរបួសធ្ងន់ ទី៣ ឈ្មោះលីវ ផារុណ រងរបួសធ្ងន់ រីឯអ្នករងរបួសស្រាល ពីរនាក់ផ្សេងទៀត ឈ្មោះហ៊ាន ស្រស់ អាយុ ៣៨ឆ្នាំ និងទី២ ឈ្មោះសាន លាង ។
សម្រាប់គ្រោះថ្នាក់ចរាចរដោយខ្លួនខាង លើនេះ លោកហាន ស្រស់ ដែលជាជនរង គ្រោះម្នាក់ ជិះនៅក្នុង រថយន្ដបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤នេះ ថា មូលហេតុដែលឱ្យនាំជួបគ្រោះថ្នាក់ចរាចរ ដ៏គួរឱ្យអកុសលនេះ បានកើតឡើងដោយ សារតែកង់រថយន្ដខាងឆ្វេងបែក មិនបណ្ដាល មកពីអ្នកបើករថយន្ដឱនរើសនំនៅក្នុងរថយន្ដ នោះឡើយ ។
លោកហាន ស្រស់ បានបញ្ជាក់ថា ពេល កំពុងធ្វើដំណើរស្រាប់តែកង់រថយន្ដមុខខាង បែក ពេលនោះ អ្នកបើករថយន្ដក៏បួងចង្កូត ទៅខាងស្ដាំ ស្រាប់តែជ្រុលបុកស្លាកសញ្ញា ចរាចរ រួចក៏បួងត្រឡប់មកវិញ នាំឱ្យក្រឡាប់ ធ្លាក់ផ្លូវស្លាប់និងរបួសយ៉ាងដូច្នេះ ។
បើតាមការបញ្ជាក់របស់ជនរងគ្រោះរូប នេះ បានអះអាងថា ពួកគេសុទ្ធតែជាមន្ដ្រី នៅរាជបណ្ឌិតសភា កម្ពុជា ហើយពេលជួប គ្រោះថ្នាក់នេះ គឺធ្វើដំណើរទៅបំពេញ បេសកកម្មការងារនៅខេត្ដមណ្ឌលគិរី ។
លោកហាន ស្រស់ ដែលមានតួនាទី ជា ប្រធានផ្នែកវប្បធម៌ អប់រំ និងទេសចរណ៍ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់គឺជា មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនងនយោបាយ និងសន្ដិសុខ ខណៈដែល អ្នកបើករថយន្ដគឺជា ប្រធានផ្នែក ។
បើតាមជនរងគ្រោះដដែលនេះ សម្រាប់ គ្រោះអកុសលក្រឡាប់រថយន្ដពេលកំពុង ទៅបំពេញ បេសកកម្មការងារនោះ លោកញ ឧបនាយករដ្ឋមន្ដ្រីសុខ អាន បានបញ្ជូនមន្ដ្រី ទៅចូលរួម ក្នុងពិធីបុណ្យសពផងដែរ។
យ៉ាងណាក៏ដោយជនរងគ្រោះ ក៏សូម អំពាវនាវស្វែងរកការឧបត្ថម្ភពីថ្នាក់ដឹកនាំ ពាក់ព័ន្ធជាពិសេស ជនរងគ្រោះដែលស្លាប់ បាត់បង់ជីវិត និងជនរងគ្រោះដែលរងរបួស ធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុង ប្រទេសវៀតណាម និងនៅមន្ទីរពេទ្យកាល់ ម៉ែត ។ ដោយឡែករថយន្ដរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកមេមត់ ដើម្បីរង់ចាំប្រគល់ ទៅឱ្យជនរងគ្រោះនៅពេលក្រោយ ៕
ផ្ដល់សិទ្ធិដោយ ៖ ដើមអម្ពិល