CamNews

ទេសចរណ៍ 

ទស្សនាឆ្នេរខ្សាច់ Dune of Pyla ដែលមានកំពស់ ខ្ពស់ជាងគេនៅអឺរ៉ុប


Dune of Pyla គឺជាពំនូកឆ្នេរខ្សាច់ដ៏អស្ចារ្យ ធំល្វឹងល្វើយ និងខ្ពស់បំផុតនៅអឹរ៉ុប។ ឆ្នេរខ្សាច់នេះ
មានទីតាំងនៅតំបន់ Arcachon Bay ជាប់នឹងមហាសមុទ្រ Atlantic ឋិតនៅចំងាយ ៦០គីឡូម៉ែត
ពីទីក្រុង Bordeaux ប្រទេសបារាំង។

ពំនូកឆ្នេរខ្សាច់ Dune of Pyla មានមាឌធំសម្បើមដល់ទៅ ៦០,០០០,០០០ ម៉ែតគុប ដែលមាន
ទទឹងប្រវែង ៥០០ម៉ែត និងបណ្តោយវែងដល់ទៅ ២,៧០០ម៉ែត ហើយវាមានកំពស់ខ្ពស់ជាងនីវ៉ូ
ទឹកសមុទ្រដល់ទៅ ១០៨ម៉ែត។ ឆ្នេរខ្សាច់ Dune of Pyla គឺដូចជាឆ្នេរខ្សាច់ដទៃ ដែលភ្ញៀវទេស
ចរអាចមកកំសាន្ត ដេកហាល់ថ្ងៃលើឆ្នេរ មុជទឹកកំសាន្ត និងស្រូបខ្យល់អាកាសបរិសុទ្ធ។ ដោយ
សារ Dune of Pyla ជាឆ្នេរខ្សាច់មួយ ដែលឋិតនៅជាប់មហាសមុទ្រ Atlantic អាកាសធាតុនៅទី
នោះគឺសមរម្យ មិនក្តៅ មិនត្រជាក់ពេក អាចឲ្យភ្ញៀវទេសចរទៅកំសាន្តលេងយ៉ាងសប្បាយ។

ភាពស្រស់ស្អាតរបស់ Dune of Pyla បានធ្វើឲ្យវាក្លាយជាចំនុចសំខាន់មួយ ដែលទាក់ទាញភ្ញៀវ
ទេសចរច្រើនជាង ១លាននាក់ក្នុងពិភពលោក មកទស្សនាជារៀងរាល់ឆ្នាំ៕

ដោយ៖ មិនា
ប្រភព៖ wiki