CamNews

ព័ត៌មានជាតិ 

បើកគោយន្ត កែច្នៃ ឡើងលើទូកដ ជាន់ហ្រ្វាំងមិនស៊ី បុកគៀបនឹង ដំបូលទូកដ ស្លាប់

កណ្តាល ៖ អ្នកបើកបរគោយន្ត កែច្នៃម្នាក់ បានស្លាប់ភ្លាមៗ នៅលើទូកដ របស់លោក អ៊ី ហាក់ បន្ទាប់ពីបើក គោយន្តចុះទូកដឆ្លងទៅត្រើយម្ខាង ខណៈចុះនោះជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកដំបូលទូក គៀបជាប់នឹង ដំបូលទឹកដនោះ។ ហេតុការនេះកើតឡើងនៅចំណុចកំពង់ដចម្លង ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងជាង៦ព្រឹក មានគោយន្តកែច្នៃមួយគ្រឿង បានដឹកគ្រឿងសង្ហារឹម ពេញ បានធ្វើដំណើរចុះទូកដដើម្បីឆ្លងទៅត្រើយម្ខាង ខណៈដែលចុះនោះអ្នកបើកគោយន្តជាន់ហ្វ្រាំង មិនស៊ី បណ្តាលឲ្យជ្រុលទៅបុកដំបូលទូកដ បណ្តាលឲ្យ អ្នកបើកបរគៀបជាប់នឹងដំបូលទូកដ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ។

ពាក់ព័ន្ធនឹងករណីនេះ លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា ទូកដដែលជួបគ្រោះថ្នាក់ នោះពុំត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននោះទេ ដោយទុកឲ្យបំរើប្រជាពលរដ្ឋដែលធ្វើដំណើរទៅមក តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ច។ ចំណែកគោយន្តនិងគ្រឿងសង្ហារឹមត្រូវនាំយកទៅរក្សានៅអធិ ការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដោះស្រាយទៅតាមនីតិវិធី។

លោកបានបន្តថា ជនរងគ្រោះឈ្មាះ អ៊ីម វណ្ណរ៉ា ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល រីឯទូកដរជារបស់ឈ្មោះ អ៊ី ហាក់ ៕ 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news