CamNews

កីឡាអន្តរជាតិ 

Demba នាំអោយ Chelsea ឡើងបន្តវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះ PSG ក្នុងជើងទី ២ (មានវីដេអូ)

កាលពីយប់មិញនេះ ក្រុមលំដាប់កំពូល បារាំង PSG បានធ្វើដំណើរ មកទឹកដីអង់គ្លេស របស់ តោខៀវ Chelsea ដើម្បីធ្វើការ ជំរះបំណុល ដែលនៅជំពាក់ កាលពីជើងទី ១ នៃការប្រកួត Champion League វគ្គ ៨ ក្រុមចុងក្រោយ ។ កាលពីជើងទី ១ PSG ឈ្នះ Chelsea ក្នុងលទ្ធផល ៣ ទល់ ១ ជើងនេះ Mourinho បានរៀបចំ ក្បួនទប់ទល់ PSG ដ៏អស្ចារ្យ ។



មកដល់ទឹកដី Chelsea ក្រុម PSG ត្រូវបានគ្រប ដណ្តប់ដោយ ក្រុមអ្នកគាំទ្រ ម្ចាស់ផ្ទះពេញកៅអី ។ បើទោះបី ជានៅក្នុងទឹកដី Chelsea មែនក៏ក្រុម PSG មិនបាក់ទឹកចិត្តឡើយ ។ នៅក្នុងតង់ទី ១ PSG បានទប់ទល់ និងខំប្រឹងវាយបក ទៅ Chelsea ខ្លះដែរតែ មិនអាចរក ចំណុចប្រហោងបាន រហូតដល់ Chelsea ស៊ុតបាន មួយគ្រាប់មុន នៅនាទីទី ៣២ ដោយកីឡាករ Schurrle ។ ការ ប្រកួត តង់ទី ១ ចប់ក្នុងលទ្ធផល ម្ចាស់ផ្ទះបាន ១ ទល់ ០ ។ មកដល់តង់ទី ២ PSG កាន់តែបិទ ចន្លោះដើម្បី ជ្រៀតចូល កាន់តែជិតជាងមុនទៅទៀត ព្រោះថាប្រសិនបើ Chelsea បានតែ មួយគ្រាប់ទៀត នោះនឹងឈ្នះបាន កៅអីឡើងទៅហើយ ។ តែចៃដន្យអី វាសនាល្អរបស់ Chelsea បានកើតឡើង ដោយកីឡាករ Demba ស៊ុតបន្ថែមគ្រាប់ទី ២ នៅនាទីទី ៨៧ ដែល បញ្ចប់តង់ ក្នុងលទ្ធផល ២ ទល់ ០ សរុបទាំង ជើងទី ១ គឺ ៣ ទល់ ៣ ធ្វើអោយ ក្រុម Chelsea ឡើងកៅអីទៅ ប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាបន្ត ៕

ដោយ ៖ លីលី
ប្រភព ៖ livescore, youtube 


Tags: football chelsea psg champion league