CamNews

ព័ត៌មានអន្តរជាតិ 

បាក់ផ្ទាំងទឹកកក នៅលើភ្នំ សម្លាប់អ្នកនាំភ្ញៀវ ៩ នាក់ ៣ នាក់ រងរបួស

ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែល ទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោង មុននេះបន្តិចអោយដឹងថា នៅវេលាព្រឹកថ្ងៃសុក្រ ព្រឹកមិញនេះ ចំនួនអ្នកស្លាប់ដោយសារតែបាក់ផ្ទាំងទឹកកក នៅលើភ្នំអេវើរ៉ស បានកើនឡើង ដល់ទៅ ៩ នាក់ហើយ ។

សេចក្តីរាយការណ៍បន្តអោយដឹងថា មនុស្ស  ៩  នាក់នោះ  សុទ្ធសឹងតែជាអ្នកនាំភ្ញៀវជនជាតិ នេប៉ាល់ ខណៈ ៣ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល  ។    មន្រ្តីក្រសួងទេស ចរណ៍ លោក Madhusudan Burlakoti គូសបញ្ជាក់អោយដឹងថា  មនុស្ស  ៥ នាក់ ត្រូវបានជួយ សង្គ្រោះ ខណៈ ៩ នាក់ បានស្លាប់បាត់បង់ជីវិត ។

គួររំឭកថា ភ្នំអេវើរ៉េស ជាភ្នំដែលខ្ពស់ជាងគេលើលោក មានកំពស់ ៨៨៤៨ ម៉ែត្រ ស្ថិតនៅព្រំ ដែន ប្រទេសនេប៉ាល់ និងចិន  ដែលគេហៅថាតំបន់ទីបេ និងជាទីកន្លែងកំសាន្ដដ៏ពេញនិយម របស់ជនបរទេសមកពីគ្រប់ទិសទី      ។  យ៉ាងណាមិញ  សេចក្តីរាយការណ៍ បន្តអោយដឹងថា ជាមួយនឹងហេតុ ការណ៍ គ្រោះថ្នាក់មួយនេះ វាគឺជាហេតុការណ៍ គ្រោះថ្នាក់អាក្រក់បំផុត តាម រយៈ បំបែកកំណត់ ត្រាសម្លាប់មនុស្ស ច្រើនបំផុត នៅក្នុងករណី បាក់ផ្ទាំងទឹកកក នៅលើភ្នំមួយនេះ ៕

 ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Unt news Viral video Breaking news Nepal