CamNews

ព័ត៌មានអន្តរជាតិ 

ឡានក្រុង ដឹកសិស្សមត្តេយ្យ ជួបគ្រោះថ្នាក់ បើកធ្លាក់ស្រះ សម្លាប់គ្រូ សិស្ស ១១ នាក់

ព័ត៌មានអន្តរជាតិ ៖ ក្រុមសង្គ្រោះ បានហែលរកឡានក្រុងដឹកក្មេង     ថ្នាក់មតេយ្យ ដែលបានធ្លាក់ចូល ទៅក្នុង ស្រះទឹកមួយកន្លែង នៅក្នុងភូមិ  ហ្គេនហ្សា ខេត្ត ហួណាន ប្រទេសចិន កាលពីយប់ ម្សិលមិញ នេះ បណ្តាលឲ្យមនុស្សជិះក្នុងនោះ ស្លាប់ទាំងអស់។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញ   ផ្សាយ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ នេះបានឲ្យដឹងថា នៅ ក្នុង ឡានក្រុងនោះមានមនុស្សសរុបចំនួន១១ នាក់ក្នុងនោះ មានសិស្សថ្នាក់មត្តេយ្យ ៨ នាក់ គ្រូ២នាក់ និង អ្នកបើកបរម្នាក់ បានស្លាប់បន្ទាប់ពីឡានក្រុងផ្ទុកក្មេងមួយគ្រឿងនេះបានធ្លាក់ចូលទៅក្នុងស្រះទឹក កាលពី រសៀល ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ហេតុការណ៍នេះបានកើតឡើង ខណៈពេល ដែលឡានក្រុងមួយនេះ បានដឹកបញ្ជូនសិស្ស ត្រឡប់ទៅ ផ្ទះ ហើយនៅពេលដែលកំពុងធ្វើដំណើរ     តាមដងផ្លូវក៏បានជួប គ្រោះថ្នាក់នេះ ដោយបន្សល់ ទុកការ ងឿយឆ្ងល់ សម្រាប់អ្នកគ្រប់គ្នា។ ក្រុមសម្ថកិច្ចកំពុងដាក់ការ តាមដាន ទៅលើគ្រោះថ្នាក់នេះផងដែរ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល


Tags: china Int news Unt news Unt news Hong Kong Beijing Shanghai