CamNews

កំសាន្ត 

មនុស្សល្បីទាំង១០នាក់ ប្រសូត្រពីម្តាយមានវ័យ ក្មេងជាងគេ

ពិភពលោក៖ មនុស្សល្បីៗ ទូទាំងពិភពលោក ចំនួន ១០ ដួង ត្រូវបានគេរកឃើញថា បានប្រសូត្រចេញពីផ្ទៃម្ដាយ ទាំងម្ដាយនោះមានវ័យក្មេង ធ្វើឲ្យប្រិយមិត្ត មិនដែលនឹងចាប់អារម្មណ៍ ឬបានដឹងពីព័ត៌មាននេះឡើយ ។ ថ្ងៃនេះ គេហទំព័រ LookingTODAY សូមនាំអារម្មណ៍ប្រិយមិត្ត តាមដានទាំងអស់គ្នា ចំពោះតារាល្បីទាំងនេះ ថាពេលពួកគេកើតមកតើម្ដាយ មានអាយុប៉ុន្មានខ្លះ ។

១. តារាចម្រៀង Justin Bieber ម្តាយឈ្មោះ Pattie Mallette បាន បង្កើត Justin ក្នុងអាយុ១៧ឆ្នាំ។

 

 

២. តារាចម្រៀង Selena Gomez ម្តាយឈ្មោះ Mandy Teefey បាន បង្កើត Selena ក្នុងអាយុ១៦ឆ្នាំ។


 

៣. Lil Wayne ម្តាយឈ្មោះ Jacinda Carter បាន បង្កើតកូនទី១កាលនាង មានអាយុ១៥ឆ្នាំ។


 

៤. Jared Leto ម្តាយឈ្មោះ Constance Leto បានបង្កើត Jared កាលនាង កំពុងរៀននៅវិទ្យាល័យដោយកាលនោះនាងមិនមានប្តីទេ។


 

៥. Oprah Winfrey ម្តាយឈ្មោះ Vernita Lee បានបង្កើត Oprah ក្នុងអាយុ១៨ឆ្នាំ។


 

៦.តារាRap Eminem  ម្តាយឈ្មោះ Debbie Nelson បានបង្កើត Eminem ក្នុងអាយុ១៧ឆ្នាំ។


 

៧ .ប្រធានាធិបតីអាមេរិក លោក Barack Obama ម្តាយឈ្មោះ Stanley Ann Dunham Obama បានបង្កើត Obama ក្នុងអាយុ១៨ឆ្នាំ។


 

៨. តារាចម្រៀង និងជាតារាសម្តែង Jamie Foxx  ម្តាយឈ្មោះ Louise Annette Talley Dixon និងឪពុកឈ្មោះ Darrell Bishop បានបង្កើត Foxx កាលពួកគេនៅជាយុវវ័យនៅឡើយ ។


 

៩. តារាសម្តែង Jack Nicholson  ម្តាយឈ្មោះ June Frances Nicholson បានបង្កើត Nicholson ក្នុងអាយុ១៦ឆ្នាំ។


 

១០. តារាRapដ៏ល្បីល្បាញ 50 Cent ម្តាយឈ្មោះ  Sabrina បានបង្កើត 50 Cent ក្នុងអាយុ១៥ឆ្នាំ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news World news Breking news Unt news Iraq Obama US USA 50 cent