CamNews

កីឡាជាតិ 

បឹងកេត ជ្រើសយកគ្រូបង្វឹកមកពីអឺរ៉ុប ដឹកនាំក្រុម ត្រៀមដណ្ដើមជើងឯក រដូវកាលក្រោយ

ភ្នំពេញ៖ ពេលនេះកៅអីតនៃការចាកចេញរបស់លោក ប្រាក់ វុទ្ធី បានរកឃើញអ្នក អង្គុយជំនួសហើយ បន្ទាប់​ពីក្លឹបចម្ការកៅស៊ូបឹងកេត សម្រេចចិត្តជ្រើសរើសយកលោក John Mcglynn ជនជាតិស្កុតឡែន ដែល​ធ្លាប់ដឹកនាំក្រុមបាល់ទាត់ នៅតំបន់អ៊ឺរ៉ុបផងដែរ ។

នៅព្រឹកថ្ងៃទី២៩ កញ្ញានេះ បឹងកេត បានសរសេរជាសាធារណៈនៅលើ Page Facebook ផ្ទាល់ខ្លួនឲ្យដឹងថា ក្លឹបមានសេចក្ដី សោមនស្សរីករាយជាខ្លាំង សម្រាប់ការចូលខ្លួនមកដឹកនាំ កីឡាករចម្ការកៅស៊ូបឹងកេត របស់​លោក John ដើម្បីឆ្ពោះទៅការដណ្ដើម តំណែងជើងឯកនា រដូវកាលក្រោយ ហើយដើម្បីបង្ហាញ វត្ត​មាន​លោក​ John ជាផ្លូវការក្នុងក្រុមបឹងកេត ក្លឹបនឹងរៀបចំធ្វើសន្និសីទ សារព័ត៌មានមួយក្នុង ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បីឲ្យទស្សនិកជនបានជ្រាប ។

បន្ទាប់ពីចរចាលក្ខខណ្ឌត្រូវរូវគ្នាជាមួយអតីតក្រុមជើងឯក League ឆ្នាំ២០១២ ចម្ការកៅស៊ូបឹងកេតនោះ លោក​​ John ក៏បានសម្ដែងនូវការ ត្រេកអរផងដែរ ដែលលោកបានក្លាយជា គ្រូបង្វឹករបស់បឹងកេត ហើយ​លោក​​បានប្ដេជ្ញាចិត្តថា នឹងយកអ្វីដែលថ្មី ប្លែក ជាពិសេសគឺការ ដឹកនាំក្លឹបបឹងកេត ឆ្ពោះទៅកាន់ភាព ជោគ​ជ័យនាពេលអនាគតតែម្ដង ។

គួរបញ្ជាក់ថា គ្រូបង្វឹកថ្មីរបស់បឹងកេត ដែលធ្លាប់មានបទពិសោធន៍ នៅទីលានបាល់ទាត់ ពីតំបន់អ៊ឺរ៉ុបនេះ លោកក៏ធ្លាប់ជួយជ្រោមជ្រែង ក្រុមជើងឯកលីកឆ្នាំ២០១៤ ភ្នំពេញក្រោនផងដែរ ប៉ុន្ដែដើម្បីក្លាយជាគ្រូបង្វឹក បាល់ទាត់ពេញសិទ្ធិ នៅកម្ពុជា លោក John ក៏សម្រេចចិត្តដើរចេញពីភ្នំពេញក្រោនមកបឹងកេតវិញ ៕




ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Sport News​ Cambodia Beong ket Football