CamNews

កំសាន្ត 

ពុទ្ធោ! នាយគ្រឿន មាន Page Facebook ច្រើនម្ល៉េះ?(Video Inside)

ភ្នំពេញ ៖ គេហទំព័រ Facebook ជាប្រព័ន្ធទំនាក់ទំនងសង្គមដ៏ធំមួយ ក្នុងចំណោមប្រព័ន្ធ ទំនាក់ទំនងល្បី ឈ្មោះ ជាច្រើន នៅលើពិភពលោក។ យ៉ាងណាមិញ ប្រព័ន្ធ Facebook នៅកម្ពុជា យើងសង្កេតឃើញ Page Facebook របស់តារាកំប្លែងសម្បូរវោហារ ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ គ្រឿន ត្រូវជាប្អូនប្រុស បង្កើតរបស់នាយ ពាក់មី មានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយយើងមិនដឹងច្បាស់ថា Page មួយណាជា Page ពិតប្រាកដ ដែលនាយគ្រឿន ប្រើប្រាស់នោះទេ។

ក្នុងគេហទំព័រ Facebook យ៉ាងតិចមាន Page Facebook របស់នាយគ្រឿនចំនួន ៦ដែលត្រូវបានគេប្រើ ក្នុង នោះឈ្មោះជាភាសាខ្មែរមានយ៉ាងតិច៤ និង ភាសាអង់គ្លេស មានយ៉ាងតិច២ ។ នេះអាចនេះនិយាយបានថា ដោយ សារកេរ្តិ៍ឈ្មោះល្បីល្បាញរបស់នាយគ្រឿនទើប គេប្រើប្រាស់ឈ្មោះរបស់គាន់ដើម្បី ជាប្រយោជន៍របស់ខ្លួន ហើយមើល ទៅ។

ដោយសារ Page ឈ្មោះ នាយ គ្រឿននីមួយៗតែងតែមានបង្ហោះ និងចែកចាយ រូបភាព និងវីដេអូកំប្លែងៗនោះ យើង ពិតជាមិនអាចកំណត់បានទេ ថាតើមួយណាជា Page ពិត ឬមួយណាជា Page ក្លែងក្លាយ (Fake)ដែលជនខិលខួច លួចបង្កើតប្រើប្រាស់។ បញ្ហានេះ មានតែនាយ គ្រឿន តែម្នាក់គត់ដែលអាចបកស្រាយ ជូនចំពោះប្រិយមិត្ត ក៏ដូចជា អ្នក ដែលតែងតែគាំទ្ររូបលោក។ ដោយមិនទាន់អាចទំនាក់ទំនងនាយគ្រឿនបាន គេហទំព័រ LookingTODAY រង់ចាំ ការបកស្រាយ ទាក់ទង់ទៅនឹងបញ្ហាខាងលើនេះ ពីសំណាក់ នាយ គ្រឿន នាពេលក្រោយ៕

www.lookingtoday.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news