CamNews

ព័ត៌មានជាតិ 

សារខ្លីល្បីពេញ ហ្វេសប៊ុក ខណៈ​ ស្ដ្រីម្នាក់បើក រថយន្ដស៊េរីទំនើប បញ្ច្រាសផ្លូវ រួចស្ដីបន្ទោស នគរបាលទៀត

ភ្នំពេញ  ៖ រូបថត៣សន្លឹក បង្ហាញពីស្ដ្រី ម្នាក់ បើករថយន្ដលុច្សស៊ីស ពណ៌ខ្មៅ ស៊េរី ទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-9891 ត្រូវបានគេបង្ហោះ និងចែករំលែក លើបណ្ដាញ សង្គមហ្វេសប៊ុក ដោយអះអាងថា ស្ដ្រីអ្នកបើក រថយន្ដរូបនេះ រំលោភច្បាប់ ចរាចរណ៍ ដោយបើកបញ្ច្រាសផ្លូវ ហើយថែម ទាំងស្ដីបន្ទោសសមត្ថកិច្ចចរាចរណ៍ ដែល ចុះទៅហាមឃាត់ និងដើម្បីធ្វើការ ផាកពិន័យផងនោះ ។

យោងតាមខ្លឹមសារ ដែលគេបង្ហោះនៅ លើហ្វេសប៊ុក បានសរសេរយ៉ាងដូច្នេះថា “អ្នកមានទ្រព្យសម្បត្ដិថ្លៃ តែចរិតមិន ថ្លៃ ដូចឡានសោះ បើករថយន្ដបញ្ច្រាសផ្លូវ ហើយ ស្ដីឱ្យប៉ូលិសទៀត បែបមានប័ណ្ណ រថយន្ដ វីអាយភីផង នឹងហើយធ្វើ អីក៏បាន សូមអស់លោកថ្នាក់លើ ជួយមើលមេខ្លា អស់លោកផង បើអាចពាក់ ឃ្លុំមាត់ឱ្យទៅ កុំឱ្យដើរខាំគេអីចឹងទៀត” ។

យ៉ាងណាក៏ដោយនោះ អ្នកបង្ហោះរូប និងសរសេរខ្លឹមសារ ពីស្ដ្រីបើករថយន្ដរូបនេះ មិនបានបង្ហាញអំពី ទីកន្លែងកើត ហេតុ និងពេលវេលាថា កើតនៅទីកន្លែងណា ក្នុងរាជធានីភ្នំពេញ ឬតាមខេត្ដនោះឡើយ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏មិន អាចស្វែងរកព័ត៌មានលំអិតនៃករណីមួយនេះផងដែរ តើស្ដ្រីរូបនេះ ពិតជាបាន បើក រថយន្ដបញ្ច្រាសផ្លូវនិងជេរ សមត្ថកិច្ច ដូចគេរិះគន់ឬមួយយ៉ាងណានោះ?។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP