CamNews

មិនគួរឲ្យជឿ 

ស្រឡាញ់គ្នា៨ឆ្នាំដល់​ ពេលបែកគ្នាខាងប្រុស បញ្ចប់ជីវិតដោយរត់ចូល រថភ្លើងខាងស្រីជាអ្នកបើក

អង់គ្លេស៖ បុរសខូចចិត្តម្នាក់ឈ្មោះ Gary Wells អាយុ៣៦ឆ្នាំ រស់នៅក្នុងប្រទេ សអង់គ្លេស ត្រូវបានសារព័ត៌មានចុះផ្សាយថា គាត់បានសម្លាប់ខ្លួន ដោយការរត់ ចូលឲ្យរថភ្លើងបុក ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកបើករថភ្លើងដែលបុក សម្លាប់បុរសម្នាក់នេះគឺជា អតីតមិត្តស្រីរបស់ជន រងគ្រោះតែម្តង។

នាង Diane MacDonald ធ្លាប់ជាគូស្នេហ៍របស់ Gary Wells ហើយពួកគេទើបតែបែកបាក់គ្នា រយៈពេលបីសប្តាហ៍ ប៉ុណ្ណោះហើយមិត្តភក្តិរបស់នាង MacDonald បាននិយាយ ថា ពួកគេទាំងពីរទាក់ទងគ្នាអស់ រយៈពេល ៨ឆ្នាំមកហើយតែ នៅពេលដែលបែក គ្នាធ្វើឲ្យខាងលោក Gary Wells មានអារម្មណ៍ក្រៀមក្រំ ជាខ្លាំងហើយគេមិនអាច បញ្ជាក់ថាពួកគេមានបញ្ហា អ្វីនឹងគ្នានោះទេរហូតដល់ កើតរឿងបែបនេះឡើង។

នាង MacDonald និយាយថា មិនអាចបញ្ឈប់រថភ្លើងបានភ្លាមទេនៅពេលដែល អតីតសង្សាររត់ ចូលផ្លូវរថភ្លើងនោះទើបបណ្តាលឲ្យគេត្រូវ បាត់បង់ជីវិត ហើយ ប៉ូលីសនៅតំបន់កើត ហេតុកំពុងធ្វើការស៊ើបអង្កេត ពីករណីស្លាប់លោក Gary Wells ក្រោយពីសាកសួរនាង MacDonald រួច៕

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news World news Breking news Unt news London England UK