CamNews

ព័ត៌មានអន្តរជាតិ 

ហូឡង់ ប្រារព្ធកម្មវិធី ផ្លូវការ ដ៏ឱឡារិក និង អធិកអធម ក្នុងការទទួលយកសព ជនរងគ្រោះ MH17

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់   អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី អោយដឹងថា ប្រទេសហូឡង់ បានទទួលសាកសព ជនរងគ្រោះ ធ្លាក់យន្តហោះ MH17 ហើយ ជាមួយ នឹងកម្មវិធីទទួល ផ្លូវការ ដ៏ឱឡារិក និង អធិកអធម ជាទីបំផុតនៅឯមូលដ្ឋានទ័ពអាកាស Eindhoven

សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា គេឃើញមានក្បួនរថយន្ត   ដឹក ដង្ហែសព ៤០ គ្រឿងបាន បរចាកចេញទៅកាន់ទីក្រុង Hilversum ទីកន្លែងផ្លូវការ នៃដំណើរការ កំណត់បាននូវអត្តសញ្ញាណជន រងគ្រោះទាំងអស់ ។  គួរបញ្ជាក់ថា ប្រទេស ហូឡង់  បានប្រកាស ទូទាំងប្រទេស អោយមានការកាន់ ទុក្ខជាផ្លូវការ  សម្រាប់គ្រោះថ្នាក់ធ្លាក់យន្តហោះ  សម្លាប់មនុស្ស   ២៩៨  នាក់លើកនេះ ដោយនៅក្នុង នោះភាគច្រើន គឺជាជនជាតិ ហូឡង់ ។

យ៉ាងណាមិញ     សេចក្តីរាយការណ៍  បញ្ជាក់ អោយដឹងថា  ក្រុមឧទ្ទាមបំបែករដ្ឋ គាំទ្រ ប្រទេស រុស្ស៊ី កំពុងតែគ្រប់គ្រង ភាគខាងកើត ប្រទេស អ៊ុយក្រែន គឺជាក្រុមតែមួយគត់​ ដែលរងការចោទប្រកាន់ ថា បានបាញ់ទម្លាក់យន្តហោះ ម៉ាឡេស៊ី MH17 កាលពីថ្ងៃទី ១៧ កក្កដា កន្លងទៅនេះ ។

ប្រភពពីរដ្ឋាភិបាល ប្រទេស អង់គ្លេស អោយដឹងថា ក្រុមភ្នាក់ងារស៊ើបការសម្ងាត់ បានបង្ហាញនិងសរ បញ្ជាក់អោយដឹងថា ក្រុមឧទ្ទាម មានចេតនា អុកឡុក និងបង្វែរដាននូវ ភស្តុតាង  ពោល​ ធ្វើការផ្លាស់ ប្តូរទីតាំងនៃសព ក៏ដូចជា  យកបំណែក  កំទេច យន្តហោះដទៃៗទៀត  មកដាក់លាយឡំ ជាមួយនឹង បំណែកយន្តហោះធ្លាក់ខាងលើ ។

ខណៈមានសេចក្តីរាយការណ៍ បញ្ជាក់បានថា នៅឯភាគខាងកើតប្រទេសអ៊ុយក្រែនមកទល់នឹងពេល បច្ចុប្បន្នភាព នៅតែមានការប៉ះទង្គិច មន្រ្តីផ្លូវការ    មកពីទីក្រុង Kiev ផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹង ថា យន្តហោះយោធា របស់អ៊ុយក្រែន ពីរគ្រឿង ត្រូវបានបាញ់ទម្លាក់សាជាថ្មី ម្តងទៀត កាលពីថ្ងៃពុធ ម្សិលមិញនេះ ពីសំណាក់ ក្រុមឧទ្ទាមបំបែករដ្ឋ  គាំទ្រ  ប្រទេស រុស្ស៊ី បាញ់ធ្លាក់ មានរយៈចម្ងាយ ៣៥ គ.ម ពីទីតាំងធ្លាក់យន្តហោះ ម៉ាឡេស៊ី MH17 ៕

- អាន ៖ យន្តហោះចម្បាំង អ៊ុយក្រែន ២គ្រឿង ត្រូវក្រុមឧទ្ទាមបាញ់ទម្លាក់ ដោយម៉ីស៊ីល ដូច MH17 ដូចគ្នាដែរ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17