CamNews

ព័ត៌មានជាតិ 

តុលាការ ក្រុងភ្នំពេញ សម្រេចផ្តន្ទាទោស ប្រធានសាខាអគ្គិសនី ខេត្តក្រចេះម្នាក់ ដាក់គុក១ឆ្នាំ

ភ្នំពេញ៖ ជនជាប់ចោទម្នាក់ ដែលជាប្រធានសាខាអគ្គីសនី ខេត្រក្រចេះ កាលពីព្រឹកថ្ងៃ ទី ២១ ខែ មករា ឆ្នាំ២០១៥ ត្រូវបាន សាលាដំបូង រាជធានីភ្នំពេញ ប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោសរូបគាត់ ដាក់ពន្ធនាគារ ១ឆ្នាំ និងបង្គាប់ឲ្យសង ប្រាក់ចំនួន៧ម៉ឺនដុល្លារ និង សងថ្លៃជំងឺចិត្ត ចំនួន១០លានរៀល ពីបទ«មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ ដែល អាចជួញដូរបាន» ឬ «ចេញមូលប្បទានបត្រ ដោយគ្មានសាច់ប្រាក់» ចំនួន៧ម៉ឺនដុល្លារអាម៉េរិក ឲ្យទៅ ស្នងការរង នគរបាលខេត្តរតៈគីរីម្នាក់ ដែលជាភាគីដើមបណ្តឹង  ប្រព្រឹត្តកាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៤ ។

លោកតាំង ស៊ុនឡាយ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ សំ ភាព ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិក្បាល ស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ឈ្មោះ សំ ភាពត្រូវចោទ ប្រកាន់ពីតំណាងអយ្យការពីបទ« មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន» នឹងត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃ ទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៤ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP