CamNews

ព័ត៌មានជាតិ 

កូនប្រុសថៅកែ ហាងនំបុ័ងនៅក្រុងតាខ្មៅម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅកំពង់ស្ពឺ

ភ្នំពេញ ៖ កូនប្រុសរបស់ថៅកែ ហាងនំបុ័ងយីហោ ហេង ចេង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេ ស្គាល់ថា ជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ នៅក្រុងតាខ្មៅ នោះ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ នៅស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ បន្ទាប់ពីចាប់ខ្លួនអស់ពេលជាច្រើនថ្ងៃមក    ។ កូនប្រុសរបស់ថៅកែ ហាងនំបុ័ង ខាងលើនោះ ត្រូវបានគេស្គាល់ ថា ឈ្មោះ ស្រេង មានអាយុជាង ២០ឆ្នាំ រៀននៅ សាកល វិទ្យាល័យ ឯកជនមួយ នៅរាជធានីភ្នំពេញ និងមានបងប្អូន៤នាក់  ដែលរូបគេជាកូនប្រុសច្បង ពាក់ ព័ន្ធនឹង ករណី បាញ់     សម្លាប់នេះ សមត្ថកិច្ចកំពុងស្វះស្វែងរក ចាប់ខ្លួនជនល្មើស ខណៈសាកសព របស់ ជនរងគ្រោះត្រូវបានសមត្ថកិច្ច     ធ្វើកោសល្យវិច្ច័យ នៅកន្លែងកើតហេតុ នឹងដឹកមកផ្ទះនៅ ទី ក្រុង តាខ្មៅ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news