CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ ឯកសារសម្ងាត់ របស់រដ្ឋ អ្នកកាសែតម្នាក់ ប្រឈមដេកគុកមួយជីវិត (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ អ្នកកាសែតជនជាតិចិនម្នាក់ រងការចោទប្រកាន់  ពីបទបែកធ្លាយ ឯកសារសម្ងាត់​ រដ្ឋសម្រាប់ទំនាក់ទំនង បរទេស ដោយនៅក្នុងនោះ មាន ការ ប្រឈមក្នុងការជាប់ពន្ធនាគារ អស់មួយ ជីវិត នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ អឺរ៉ូញូវ ។

លើសពីនេះ​ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា    វត្តមាន   ប៉ូលីស ជាន់ខ្ពស់ត្រូវបានគេមើល ឃើញថាមាននៅជុំវិញសវនាការជាន់ខ្ពស់ នាទីក្រុង ប៉េកាំង អំឡុង    ពេលដែលមានការកាត់ក្តីអ្នកកា សែតរូបនេះ មានវ័យ ៧០ ឈ្មោះ Gao Yu ។ ខ្សែអាថ៍វីដេអូ កាត់ក្តី ខណៈមានការសារភាព ការរំលោភ បទឧក្រិដ្ឋមួយនេះ ត្រូវបានផ្សាយនៅលើកញ្ជក់ទូរទស្សន៍​ ប្រទេសចិន ។

ដោយឡែក មេធាវីការពារក្តីលោកស្រី បានគូសបញ្ជាក់អោយដឹងថា កូនក្តីរបស់លោក បានសរបញ្ជាក់ ប្រាប់អង្គចៅក្រម អំឡុងសវនាការលើកដំបូងថា​ លោកស្រីត្រូវបានគេចាប់បង្ខំ   អោយសារភាព ស្រប ពេលដែលមានការគម្រាមគំហែង ថាអាចនឹងមានហានិភ័យដល់កូនស្រីរបស់លោកស្រីផ្ទាល់តែម្តង៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong