CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ បំពាក់គ្រឿង ឥស្សរិយយស ជូនអ្នកគ្រូ នាង ផល្លា និងថ្នាក់ដឹកនាំគ្រួសារថ្មី នៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍ ជូនអ្នកគ្រូ នាង ផល្លា និង ថ្នាក់ដឹកនាំអង្គការគ្រួសារថ្មីនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៥នេះ ក្នុងកម្មវិធីបិទ មហាសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យា (តិចណូ)។

អ្នកគ្រូ នាង ផល្លា បានក្លាយជាបេក្ខភាពមួយរូប ក្នុងចំណោម ១០រូបចុងក្រោយ ដែលបានប្រកួតប្រជែង ដណ្តើម ពានរង្វាន់គ្រូឆ្នើមពិភពលោក។ ទោះបីអ្នកគ្រូ មិនបានទទួលជ័យលាភីគ្រូឆ្នើមពិភពលោក ដែលបានប្រកាសនៅ  ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅថ្មីៗនេះក្តី តែអ្នកគ្រូ នាង ផល្លា បានក្លាយជាអ្នក គ្រូ ដែលមានប្រជាប្រិយភាពជាងគេតាមរយៈការបោះឆ្នោតតាមប្រព័ន្ធហ្វេសប៊ុក។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅថា ករណីអ្នកគ្រូ នាង ផ ល្លា ជាករណីពិសេសជាងគេមួយ ដែលកម្រនរណាដណ្តើមបានតំណែងចុងក្រោយ នៃការប្រកួតប្រជែងលំដាប់  ពិភពលោកបែបនេះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសសម្តែងការរំពឹងថា នឹងមានគ្រូៗរបស់កម្ពុ ជាជាច្រើនទៀត អាចធ្វើបានដូចអ្នកគ្រូ នាង ផល្លា។

អ្នកគ្រូ នាង ផល្លា បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃនេះថា ក្រៅពីអ្នកគ្រូ ស ម្តេចតេជោ ហ៊ុន សែន ក៏នឹងបំពាក់គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ ជូនស្ថាបនិកអង្គការគ្រួសារថ្មី លោក បឺន័រ ឌុយស្យាតូ អាកម៉ាំងហ្សុង និង លោក អ៊ែរវ៉េ រ៉ូកឺប្លង់ អគ្គនាយក អង្គការគ្រួសារថ្មីផងដែរ។ ជាមួយក្តីរំភើបរីករាយ ជំនួសមុខឲ្យថ្នាក់ដឹកនាំអង្គការគ្រួសារថ្មី អ្នកគ្រូ ផល្លា បានថ្លែងអំ  ណរគុណ ដល់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ដែលជានិច្ចកាលតែងបានជួយឧប ត្ថម្ភគាំទ្រ ដល់អង្គការគ្រួសារថ្មី និងតែងតែលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ  បង្រៀនកុមារពិការភ្នែក និងគ-ថ្លង់ ក្នុងសាលាអង្គការគ្រួសារថ្មីទាំងអស់។

ក្រៅពីការផ្តល់គ្រឿងឥស្សរិយយសលំដាប់ទី២ សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់ថវិកា ១០០លានរៀលដល់  អ្នកគ្រូ នាង ផល្លា ផងដែរ។ អ្នកគ្រូ ផល្លា បានបញ្ជាក់ជាថ្មីថា ការដែលអ្នកគ្រូ ដាក់ពាក្យប្រកួតប្រជែង ដណ្តើម  ពានគ្រូឆ្នើមពិភពលោកនេះ មិនមែនចង់ល្បាញល្បី ឬស្វែងរកដៃសម្រាប់ខ្លួនឯងនោះឡើយ គោលបំណងធំ បំផុត គឺអ្នកគ្រូចង់លើកកម្ពស់ និងផ្សព្វផ្សាយពីវិស័យអប់រំនៅកម្ពុជា។ ជាពិសេស គឺបង្ហាញទៅកាន់ពិភពលោក  ថា កម្ពុជា ក៏មានសាលាបណ្តុះបណ្តាលដល់កុមារពិការភ្នែក និង គ-ថ្លង់ និងកំពុងតែព្យាយាមខ្លាំងក្នុងការផ្តល់ ចំណេះដឹងដល់កុមារពិការភ្នែក និង គ-ថ្លង់៕


 

ផ្ដលសិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP