CamNews

កីឡា 

Chelsea លត់ម្ចាស់ផ្ទះ Schalke មិនឲ្យងើបមុខរួច ត្រឹម ពិន្ទុ ៥ ទល់ ០

ព័ត៌មានកីឡា៖ មិត្ដិភពប្រកួត CHAMPIONS LEAGUE រវាងក្រុមចាស់ប៉ះជាមួយ​ក្រុមថ្មីរបស់ លោក ​Roberto​ Di Matteo ចាញ់ឡើងងើបក្បាលមិនរួច ក្រោមស្នាដៃ ដឹកនាំ​របស់ Jose Mourinho ក្នុងពិន្ទុ ៥-០។

ក្រុម Schalke របស់អាល្លឺម៉ង់ ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំ របស់​ Roberto​ Di Matteo ធ្លាប់ជាអតីត​ថ្នាក់ដឹកនាំ Chelsea ផងដែរនោះ បានជាធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍រាក់ទាក់ Chelsea បានយ៉ាងល្អបំផុត​ ក្នុងឱកាសមិត្ដិភាពប្រកួត CHAMPIONS LEAGUE ធ្វើឲ្យ Chelsea យកបាន ៥ គ្រាប់យ៉ាងងាយ​ស្រួល។ 

កីឡាករដែលចូលរួមបង្ហាញថ្វីជើង ចូលស៊ីពិន្ទុ Schalke មានដូចជា Terry បើកទ្វារប្រកួតនៅនាទីទី ២​Willian នៅនាទីទី​ ២៩ Kirchhoff នៅនាទីទី ៤៤ Drogba​ នៅនាទីទី ៧៦ និង ចុងក្រោយ Ramires នៅនាទីទី ៧៨ ចប់ការប្រកួត Chelsea ស៊ី ៥ ទល់នឹង ០។ 

យោងតាមការសម្លឹងមើលឃើញ ការលេងរបស់ Chelsea បានបើកប្រៀបលើដៃគូរជាខ្លាំង ចាប់តាំង​តែនាទីដំបូងនៃការប្រកួតមកម្ល៉េះ គឺនៅនាទីទី ២ របស់កីឡាករ John Terry ។ ហើយ ជោគជ័យរបស់ Chelsea នៅក្នុង Group G ​ពេលនេះ អាចនាំក្រុមឲ្យឈានទៅដល់​ វគ្គប្រកួតទី១៦ ។

អាន៖ Chelsea នឹងប៉ះជាមួយ Schalke ដែលបច្ចុប្បន្នដឹកនាំ​ដោយRoberto ជាអតីតប្រធាន Chelsea

 


 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 








Tags: Sport News Chelsea Schalke CHAMPIONS LEAGUE