CamNews

ថេបប្ល៊ែត 

Asus ជិតបង្ហាញខ្លួន tablet Windows 8 តំលៃ 300 USD

នៅក្នុងសេចក្តីផ្លែងការណ៍ថ្មីៗនេះជាមួយ The Wall Street Journal, CEO របស់ Asus, លោក
Jerry Shen បានឲ្យដឹងថា Tablet Windows 8 ជាមួយតំលៃលក់ 300 USD ឬទាបជាងនេះ នឹង
បង្ហាញខ្លួននៅក្នុងឆ្នាំនេះ។

តាម Shen, តំលៃលក់ផលិតផលថោកនេះ គឺដោយសារតែ Windows 8 នឹង Support ជាមួយ
អេក្រង់ទំហំប្រហែលពី 7 ដល់ 8 inch ក្នុងរដូវវិស្សមកាលនេះ។ ក្រៅពីនេះ តំលៃនៃឧបករណ៍
គ្រឿងផ្សំ ថោកជាងមុន ក៏ជាមូលហេតុសំខាន់ ធ្វើឲ្យផលិតផលមានតំលៃល្អ ពេលធ្លាក់ដល់ដៃ
អ្នកប្រើប្រាស់។

ស្ទើរតែទាំងអស់គំរូ tablet ប្រើ Windows 8 សព្វថ្ងៃ សុទ្ធតែមានអេក្រង់ទំហំ 10 inch និងមាន
តំលៃលក់ប្រហែល 500 USD។ ក្រុមហ៊ុនមួយចំនួនលក់ថោកជាងនេះ ប៉ុន្តែមិនមានច្រើនទេ
ហើយក៏មិនមែនជាក្រុមហ៊ុនម៉ាកល្បី ធំៗ នៅលើទីផ្សារកុំព្យូទ័រដែរ។

(រូបភាពតំណាង)

ក្រៅពី Windows 8, Asus នៅតែបន្តលក់បណ្តាស៊េរី Tablet ប្រើ Android ផងដែរ រួមមាន Version
មានអេក្រង់ 7 និង 10 inch ជាមួយតំលៃលក់ចាប់ពី 149 ដល់ 500 USD ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Asus Windows 8 tablet hightech